ឈ្នះអស់មាសត្រូវ! ម៉ូលីកា លេងឈុតធំ ហូបស្បែកជើង ជាមួយអំបិលម្ទេសម្តងមើល ..(មានវីដេអូ)

0
114

ភ្នំពេញ៖ សូមរំលឹកផងដែរថា ប៉ុន្មានអាទិត្យចុងក្រោយនេះ រឿងរ៉ាវញ៉ាំដំបូងយក្សបាននឹងក្លាយជាប្រធានបទជាទីចាប់អារម្មណ៍ជា ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ហើយពេលនេះ ការញ៉ាំស្បែកជើង ក្លាយជាប្រធានក្តៅមួយទៀត នៅលើតិកតុក៕កាលពីប៉ុន្មានសបា្តហ៍មុននេះ​ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ភ្លូកទឹកភ្លូកដី ល្បីរឿងស៊ីដំបូងយក្សជាមួយអំបិលម្ទេស ជាដើម រហូតដល់តារាចម្រៀង និងកំប្លែងមួយចំនួន នាំគ្នាសាកល្បងញ៉ាំដំបងយក្ស ក្នុងនោះ មានដូចជាតារាចម្រៀង កញ្ញា ទេព​ បូ ព្រឹក និង តារាកំប្លែង នាងខ្ញុង ជាដើម។​ព្រោះតែ​ម្នាក់ៗល្បី​រឿង​ហូប​ដំបងយក្ស​នេះ​ទើប​ធ្វើ​ឲ្យ​តារា​កំប្លែង ខ្ញុង ទ្រាំ​នៅមិនសុខ ក៏ធ្វើឱ្យនាងសាកល្បងហូបនឹងគេលមើល ​ហើយតារារូបនេះ ​ក៏​ទិញ​ដំបងយក្ស យកទៅ​សាកល្បង​តាម​គេ​តាម​ឯង​ដែរ​ ប៊ិះនឹងស្លាប់ ទៀតផង។ដោយឡែក នាពេលថ្មីៗនេះ ស្រាប់តែនៅលើបណ្តាញសង្គម ម្នាក់នាំគ្នាល្បី រឿងតារាចម្រៀងស្រី ម៉ូលីកា បញ្ចេញ វីដេអូមួយ ដោយនាង បានញ៉ាំស្បែកជើង ជាមួយអំបិលម្ទេស ហាក់បីដូចជាឆ្ងាញ់ជាងដំបងយក្សទៅទៀត។ក្នុងនោះ តារាចម្រៀង ម៉ូលីកា ក្នុងពេលកំពុងញ៉ាំស្បែកជើងជាមួយអំបិលម្ទេស នាងបានលាន់មាត់ថា មានរសជាតិឈ្ងុយឆ្ងាញ់ណាស់។ទន្ទឹមនោះដែរ គេឃើញថា មានទាំងមតិរិះគន់ និងសាទរចំពោះ វីដេអូដែល ម៉ូលីកា ញ៉ាំស្បែកជើងជាមួយអំបិលម្ទេស ឡើងឈ្ងុយឆ្ងាញ់។ ចុចទីនេះ ដើម្បីមើលវីដេអូ

LEAVE A REPLY

Please enter your comment!
Please enter your name here