ផ្អើលស្រុកខ្មែរ សាន់តា បង្កាត់ភ្លើងស្នេហ៍នឹង កក្កដា សុភ័ណ្ឌ តែចុងក្រោយដឹងការពិត ស្ទើរដាច់ចង្កេះ គ្រាន់តែជា…

0
330

YouTuber ល្បីឈ្មោះរូបនេះ ប្រាប់ឱ្យដឹងទៀតថា ការដែលឱបថើ បកៀកកើយស្និទស្នាលដូចមានទំនាក់ទំនងស្នេហាមែនទែនបែបនេះ គ្រាន់តែដើម្បីឱ្យមហាជនមានការជឿទាំងស្រុងចំពោះការ Prank នេះ ហើយមូលហេតុនៃការ Prank នេះ គឺលោក   និង កក្កដា សុភ័ណ្ឌ គ្រាន់តែចង់ដឹងពីអារម្មណ៍ និង ចិត្តគំនិតរបស់មហាជនទូទាំងប្រទេសចំពោះទំនាក់ទំនងបែបនេះប៉ុណ្ណោះ។ក្រោយបានឃើញ សាន់តា ចេញនិយាយបកស្រាយបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រដែលតាមដានរឿងស្នេហារបស់អ្នកទាំងពីរ  បានសម្ដែងនូវអារម្មណ៍ហួសចិត្ត និង គាំងខ្លាំងគ្រប់ៗគ្នា ចំពោះការ Prank របស់ទាំងពីរ៕នៅលើបណ្ដាញសង្គមហ្វេសប៊ុកនូវប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ក្រោយពីបានឃើញ YouTuber ដ៏ល្បីឈ្មោះ សាន់តា  បានធ្វើការប្រកាសបើកចំហពីទំនាក់ទំនងស្នេហាជាមួយនឹង កក្កដា សុភ័ណ្ឌ ដែលគេឃើញអ្នកទាំងពីរបានបញ្ចេញរូបភាព ក៏ដូចជាវីដេអូកៀកកើយ ឱបថើបគ្នាយ៉ាងស្អិតល្មួតលើបណ្ដាញសង្គម ដែលផ្ទុះការស៊ែររំលែកពាសពេញបណ្ដាញសង្គម។ដោយឡែក  ក្រោយពីបានប្រកាសភ្លើងស្នេហ៍នឹង កក្កដា សុភ័ណ្ឌ ធ្វើឱ្យមានការភ្ញាក់ផ្អើល ផ្ទុះកក្រើកពាសពេញបណ្ដាញសង្គមហើយ ស្រា  ប់តែប៉ុន្មានថ្ងៃក្រោយមក សាន់តា ក៏បានធ្វើការបង្ហោះសារ និង ឡាយវីដេអូបកស្រាយរឿងរ៉ាវស្នេហារបស់ លោក និង កក្កដា សុភ័ណ្ឌ ថាគ្រាន់តែជាការរៀបចំ និង សហការគ្នារបស់អ្នកទាំងពីរ ធ្វើការ Prank ដល់មហាជន និង ដើម្បី Attention ប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here