ក្តៅៗ! ចាន់ វឌ្ឍនាកា ឆ្ល.ងកូវីត១៩ ព្រមទំាងកីឡាករជម្រើសជាតិ ៥នាក់ទៀត មានដូចជា…

0
40

ភ្នំពេញ)៖ សូមជម្រាបថា ការបកស្រាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើឡើងបន្ទាប់ពីមានមហាជនជាច្រើន ដាក់ចម្ងល់លើបញ្ហា ដែលមិនឃើញមានឈ្មោះ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ចូលលេងជើងទី២ ពេលគោព្រៃកម្ពុជា ប៉ះជាមួយកោះហ្កាំ របស់សហរដ្ឋអាមេរិក ក្នុងពាន AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែនកាលពីថ្មីៗ។ ខ្សែប្រយុទ្ធជម្រើសជាតិឆ្នើមរបស់កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិ ៥នាក់ទៀត ឆ្លងកូវីដ១៩។ នេះបើតាមការបញ្ជាក់ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅមុននេះបន្តិចនាវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់នេះ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ក្នុងសន្និសីទដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា កីឡាករទាំង ៦នាក់ ដែលឆ្លងជំងឺកូវីដ១៩ រួមមាន៖ ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង ទៀន ពិសី ។ទោះជាយ៉ាងនេះក្តី ក្រុមគោព្រៃកម្ពុជា នៅតែធ្វើបានល្អក្នុងជើងទី ២នេះ ដោយយកឈ្នះកោះហ្កាំ ក្នុងលទ្ធផល ២ទល់នឹង១ ហើយសរុបទាំងពីរជើង គឺឈ្នះ ៣ទល់នឹង១ ដែលធ្វើឲ្យមានឱកាសប្រជែងពាន AFC Asian Cup China 2023 ។សម្រាប់ដំណើរឆ្ពោះទៅវគ្គបន្ដ ក្រុមជម្រើសជាតិកម្ពុជាបានស្ថិតចូលក្នុងប្រអប់ទី៤ (POT-4) ជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស ស្រីលង្ការ និងក្រុមឡើងមកពីវគ្គ Play-Off ដូចគ្នា គឺឥណ្ឌូនេស៊ី ដើម្បីចាប់ឆ្នោតជាមួយ POT ចំនួន ៣ផ្សេងទៀត ដែលក្នុង POT នីមួយៗមាន ៦ក្រុមដូចគ្នា ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣។ចំពោះការប្រកួតជម្រុះជុំទី៣ នឹងចាប់ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមឈរលេខ១ នៃពូលទាំង៦ រួមជាមួយក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម នឹងទទួលបានសិទ្ធិកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដែលមានបេក្ខភាព ១៣ក្រុមកំពុងឈរចាំមុនរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។ ការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ២៤ក្រុមចុងក្រោយ គ្រោងប្រកួតពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here