ចូលរួមរំលែកទុក្ខផង! ឪពុក ករុណាពេជ្រ ទទួលមរណ:ភាពហើយដោយសារតែ

0
86

(ភ្នំពេញ)៖ សូមរំលឹកថា កន្លងទៅតារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន លោក ករុណា ពេជ្រ បានទម្លាយឲ្យមហាជនដឹងថា  ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ចាប់តាំងពីឪពុករបស់លោកធ្លាក់ខ្លួនឈឺមក លោកបានចំណាយថវិកា អស់ប្រមាណជាជាង២០ម៉ឺនដុល្លារមកហើយ ដើម្បីព្យាបាលឪពុកឲ្យជាសះស្បើយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានភាពជំងឺឪពុករបស់លោក នៅតែមិន ទាន់ធូរស្បើយដដែល។អំឡុងពេលឪពុកលោក ករុណា ពេជ្រ ធ្លាក់ខ្លួនឈឺភ្លាមៗនោះ គេសង្កេតឃើញថា លោកបានប្រកាសលក់ ផ្ទះ និងដីធ្លីមួយចំនួន​យកលុយមកព្យាបាលឪពុក ប៉ុន្តែអំឡុងពេលនោះ មានអ្នកខ្លះអាណិតលោក និងខ្លះទៀត គិតថា ជាការសម្ដែង ទេ ហើយបើមានផ្ទះ និងដីធ្លីច្រើនបែបនេះ ​​មានអីទៅពិបាក។ ​ជាការពិត លោកមិនបានសម្ដែងរឿងលក់ផ្ទះ លក់ដីយកលុយព្យាល ឪពុកនោះទេ ប៉ុន្ដែពេលមានតម្រូវការចាំបាច់ លោកមានលុយឯណាបង្វិលភ្លាមៗ មានតែលក់ផ្ទះលក់ដីហ្នឹងសិនហើយ ដើម្បីបានលុយមកដោះស្រាយ ឲ្យទាន់សភា ពការណ៍។យ៉ាងណាមិញ ថ្ងៃនេះលោកពិតជាមាន ទុក្ខយ៉ាងក្រៀមក្រំ ដោយសារតែ ឪពុក របស់លោក បានលាចាកលោកនេះហើយ ក្នុងនោះលោកបានបញ្ចាក់ក្នុងហ្វេសប៊ុកថា ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយសូម ប៉ា ទៅអោយសុខបើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…

LEAVE A REPLY

Please enter your comment!
Please enter your name here