ទីបំផុតម្ចាស់ក្រុមហ៊ុន Seara Sports Cambodia ចេញលិខិតសូមអធ្យាស្រ័យចំពោះបុគ្គលិកដែលដៀលលោកកប់ៗនោះ ចុងក្រោយសូមជួបឯកឧត្តមទៀតដើម្បី……

ប្រិយមិត្តពិតជាបានដឹងរួចហើយ រឿងរ៉ាវកាលពីព្រឹកមិញនេះ ដែលមានការប្រើពាក្យអសុរសមកលើ ឯឧត្តម ហ៊ុន ម៉ានិត ដោយរឿងហេតុនោះគឺ”ខ្ញុំមានការដកពិសោធន៍ថ្មីមួយ ដែលចង់ចែករំលែក អោយបងប្អូន.. ខ្ញុំបានចូលទៅរកឧបករណ៍កីឡានៅឯក្រុមហ៊ុនSeara Sports, Life Fitness ក្រែងរកឧបករណ៍ហាត់ដើម្បីហាត់ស្រកគីឡូ។ទៅរកមិនបានពេញចិត្តហើយ ត្រូវគេដៀលថាយើងល្ងង់ទៀត គេថាទាល់តែអ្នកឆ្លាត ក្រឡេក មើលទៅឃើញឧបករណ៍របស់គេដឹងថាមួយណាល្អ អ្នកដែលមិនឆ្លាតទេដែលមើលមិនដឹងថាល្អមួយណានោះ។ គេថាមេរបស់គេរកស៊ីជាមួយសុទ្ធតែអ្នកមានមុខមានមាត់។ កន្លែងដែលគេរៀបចំនៅ rosewood hotel មួយទៀតគេរៀបចំនៅឯ កន្លែងកីឡា បន្ទាយ កន្លែងទាំងពីរនេះគឺសុទ្ធតែស្គាល់ច្បាស់ ចឹងបានគេថាមេគេចាប់ដៃជាមួយអ្នកគ្រាន់បើ។ ចុង ក្រោយខ្ញុំក៏ចេញពីSeara Sports, Life Fitnessមក បើគេមើលងាយចឹងហើយនោះ ខ្ញុំមិនដឹងថាអ្នកផ្សេងមានអារម្មណ៍ រឺក៏ការដកពិសោធន៍ដូចនេះដែរទេនៅSeara Sports, Life Fitness។ ខ្ញុំបានទៅទិញសម្ភារៈកីឡានៅកន្លែងផ្សេងដែលគេរាក់ទាក់ហើយមិនបានមើលងាយខ្ញុំ។ បើបុគ្គលិកធ្វើរបៀបនេះ ក្រុមហ៊ុននឹងមានបញ្ហាជាមិនខាន។” “ក្រោយមកគេឃើញក្រុមហ៊ុនដែលមានឈ្មោះSeara-Sports-Cambodia  ចេញលិខិតសុំអធ្យាស្រ័យ និងស្នើសុំជួបឯកឧត្តម ហ៊ុន ម៉ានិត ដោយផ្ទាល់ ដើម្បីសម្តែងការគួរសម និងសុំអភ័យទោស ប្រិយមិត្តចង់ជ្រាបច្បាស់សូមអានលិខិតនៅខាងក្រោមនេះ