ស្តែងម្លេះ! មេឃុំយល់សប្តិឃើញស្រ្តីបីកូន យំអង្វរអោយជួយស្រង់ចេញពីទឹកឡើងលើគោក ដល់ព្រឹកឡើងទៅមើលម៉ែអើយឃើញសុទ្ធតែ…..

ថៃ៖ មានការភ្ញាក់ផ្អើលពលរដ្ឋនៅក្នុងភូមិបះខាំសាំរោង ឃុំតួបយៃ ស្រុកឃួមឿង ខេត្តបុរីរ៉ាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដោយគេបានប្រទះឃើញដើមគគីចំណាស់ចំនួន៦ដើម ហើយប្រជាពលរដ្ឋនៅក្នុងភូមិ បាននាំគ្នាជួយលើកយកមកទុកនៅលើគោក ព្រមទាំងជឿថា ជាដើមគគីរសក្តិសិទ្ធ។តាមសម្តីរបស់លោកមេឃុំខាងលើ បាន រៀបរាប់ថា គាត់បានយល់សុបិន្តថា មានស្ត្រីបីកូនម្នាក់ បានដើរមកប្រាប់គាត់ថា ចង់មករស់នៅលើគោកម្តង ដោយបានប្រាប់នៅក្នុងយល់សប្តិថា មានដើមគគីរ៦កំណាត់ ។ ក្រោយពីយល់សប្តិឃើញដូច្នេះ គាត់ក៏បានយកគ្រឿងចក្រមកកកាយជីកនៅទីនោះ ស្រាប់តែប្រទះឃើញដើមគគីរ៦ដើម ដូចដែលស្ត្រីនៅក្នុងសុបិន្តនិយាយប្រាប់ពិតប្រាកដមែន ។ប្រជាពលរដ្ឋក្នុងភូមិខាងលើ បាននាំយកគ្រឿងចក្រមកជីកយកដើមគគីរទាំងនោះចេញពីបាតស្រះ ដោយមានប្រជាពលរដ្ឋក្នុងភូមិមកមើលយ៉ាងច្រើនកុះករ ហើយដើមគគីរ ទាំងអស់នោះ មានទំហំមុខកាត់ប្រហែល២០០សង់ទីម៉ែត្រ និងប្រវែង២៥ម៉ែត្រ ចំនួន៦ដើម ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងបរិវេណវត្តបះខាំសាំរោង ។អ្នកភូមិចំនុះជើងវត្តបានមូលមតិគ្នា ដោយយកឈើទំាំងនោះទុកនៅវត្តសំរាប់បួងសួង និងសុំលេខឆ្នោតទៀតផង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ (ប្រភព KBN)