ផ្អើលទាំងយប់! បុរសម្នាក់អង្គុយបាយជុំគ្រួសារសោះ ស្រាប់តែត្រូវ​ បា ត់ ប ង់ ជិ វិ ត ចោលប្រពន្ធកូនភ្លាមៗ ហើយត្រូវលើកយកមក ទុកនៅតាមផ្លូវទៀត ដោយសារតែ

 

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ ខ្យ ល់ គរ រួច ដា ច់ ផ្ងារពីលើគ្រែមកក្រោយ បណ្ដាល ស្លា .ប់ ចោលប្រពន្ធកូន នៅក្នុងការដ្ឋានសំណង់មួយកន្លែង

 

កាលពីវេេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃចន្ទ ទី៧ ខែមីថុនា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ ទន នន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិសង្កែ ឃុំចំការក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រពន្ធ និងកូន៤នាក់ នៅក្នុងបន្ទុក ។

 

ជនរងគ្រោះ និងប្រពន្ធ បានមកស្នាក់នៅធ្វើការសំណង់ នៅការដ្ឋានខាងលើ រយៈពេលជិត៣ឆ្នាំមកហើយ ដោយធ្វើជាមេការសំណង់ មានក្រុមផ្សេងៗគ្នា។

 

នៅមុនកើតហេតុ ជនរងគ្រោះហូបបាយ ជួបជុំប្រពន្ធនិងកូនៗ នៅក្នុងបន្ទប់ការដ្ឋាន ហើយក៏បានអង្គុយលេង មួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះ ដួ ល ដា ច់ ផ្ងារមកក្រោយតែម្ដង ។

 

ភ្លាមៗគេនាំគ្នា ហៅរថយន្តសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យដែរ តែពេទ្យថា ស្លា .ប់ ទៅហើយ រួចដឹ កមកកន្លែងកើតហេតុវិញ ត ម្ក ល់ ទុកនៅចិញ្ចើមផ្លូវ មុខការដ្ឋាន ។ មុនយកទៅធ្វើ បុ ណ្យ តាមប្រ ពៃ ណី ក៏ត្រូវបានកោសលវិច័យ និងពិនិត្យសំណាកផងដែរ ៕