ដូចណាត់គ្នាកើត! តាមពិតតារាស្រីថៃជួរមុខ ៦ ដួងនេះ កើតក្នុងឆ្នាំតែមួយមានអាយុស្របាលគ្នា

អាចនិយាយថាជារឿងចៃដន្យក៏ថាបាន ដោយសិល្បករ សិល្បការិនីថៃមួយចំនួន មិនត្រឹមតែមានវាសនាបានក្លាយជាតារាល្បីជួរមុខលំដាប់ប្រទេស មានទស្សនិកជនទទួលស្គាល់ពីសមត្ថភាពព្រោងព្រាតទេ តែក្នុងចំណោមពួកគេអ្នកខ្លះក៏បានក្លាយជាមិត្តសម្លាញ់នឹងគ្នា ហើយរឿងដែលគាប់ជួនបំផុតនោះ តារាស្រីជួរមុខ ៦ ដួងសុទ្ធតែកើតក្នុងឆ្នាំ ១៩៨៩ ដូចគ្នា ។

ខាងក្រោមនេះជាវត្តមានតារាស្រីជួរមុខថៃ ៦ ដួង សុទ្ធតែអាយុ ៣២ ឆ្នាំស្របាលគ្នា ពោលគឺពួកគេកើតក្នុងឆ្នាំ ១៩៨៩ ដូចណាត់គ្នា ខុសតែថ្ងៃ និង ខែប៉ុណ្ណោះ ៖

១- Bella Ranee កើតនៅថ្ងៃទី ២៤ ខែធ្នូ

២- Taew Natapohn កើតនៅថ្ងៃទី ៦ ខែកុម្ភៈ

៣- Matt Peranee កើតនៅថ្ងៃទី ២៨ ខែកក្ដដា

៤- Min Pechaya កើតនៅថ្ងៃទី ២៨ ខែមេសា

៥- Vill Wannarot កើតនៅថ្ងៃទី ១០ ខែមេសា

៦- Poo Praya កើតនៅថ្ងៃទី ២៨ ខែមីនា