នាង Cris ខូចចិត្តខ្លាំង ត្រឹមមួយប៉ប្រិចភ្នែក ជំងឺសាហាវនេះឆក់យកជីវិតឪពុកជាទីស្រឡាញ់ គ្មានថ្ងៃត្រឡប់

មហាជនដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាបានស្គាល់មកហើយ ពីតារាសម្តែងស្រី Cris Horwang ជាតារាសម្តែងស្រីតួកាចដែលមានភាពល្បីល្បាញនៅក្នុងប្រទេសថៃ ដែលខណៈនេះតារាស្រីរូបនេះបានជួបរឿងដ៏សោកសៅមួយ ដោយបានបាត់បង់បង់ឪពុកជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់នោះឡើយ ។

កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែងស្រីនាង Cris Horwang និង Ploy Horwang បានជួបទុក្ខក្រៀមក្រំក្នុងការបាត់បងឪពុកជាទីស្រឡាញ់នៅក្នុងជន្មាយុ ៧១ ឆ្នាំដោយសារតែជំងឺគាំងបេះដូង ។

បន្ទាប់ពីឪពុកទទួលមរណភាពដោយគ្មានថ្ងៃត្រឡប់បែបនេះ គេឃើញថាតារាស្រី Cris បានបង្ហោះសារដ៏សោកសៅមួយថា «We love you Papa មិនបាច់បារម្ភកូន និង ប្អូន Ploy ទេ ពួកកូនសន្យាថានឹងមើលថែម៉ាក់ជំនួសលោកប៉ាដោយខ្លួនឯង» ។

ដំណឹងទទួលមរណភាពដ៏ក្រៀមក្រំមួយនេះ បានធ្វើឱ្យមហាជនពិតជាស្រឡាំងកាំងតែម្តង ដោយម្នាក់ៗបាបង្ហោះសាររំលែកទុក្ខដល់ Cris និង ក្រុមគ្រួសារនាង ហើយក្នុងនោះក៏មានមិត្តសិល្បៈជាច្រើនបានមកចូលរួមបុណ្យសពឪពុករបស់តារាស្រីរូបនេះផងដែរ ៕