ទើបផ្ទុះរឿងបែកបាក់ស្នេហ៍ថ្ងៃមុន ស្រាប់តែ លឹម សុធាវី ទម្លាយចរិតបុរសមួយចំនួន គ្មានទុក

កាលពីមួយរយៈមុន អ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ Miss Grand ព្រះសីហនុ លឹម សុធាវី បានប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍នៅលើបណ្ដាញសង្គម ក្រោយពីពួកគេបានបង្ហាញរូបភាពផ្អែមល្ហែមល្អិតដូចស្ករតាំងម៉ែនាពេលកន្លងមក ។

កាលនោះ គេចាំបានថា សាររបស់ស្រីស្អាត លឹម សុធាវី បានរៀបរាប់ជាមួយនឹងអត្ថន័យថា «អស់កម្មជាមួយគ្នាត្រឹមថ្ងៃហ្នឹងចុះ ខ្ញុំឈប់តាមចងកម្មអ្នកទៀតហើយ Gsx November ពីថ្ងៃនេះទៅ យើងគ្មានអ្វីត្រូវពាក់ព័ន្ធគ្នាទៀតទេ អ្នកចង់ទាក់ទងបានតាមចិត្ដ ខ្ញុំមិនមែនតុក្កតាសម្រាប់អ្នកលេងសើចទេ អ្វីដែលខ្ញុំត្រូវធ្វើខ្ញុំធ្វើអស់ហើយ» ។

ដោយឡែកស្រាប់តែថ្មីៗនេះ លឹម សុធាវី បានបង្ហោះសារថ្មីមួយទៀតនៅលើគណនីហ្វេសប៊ុក ដែលលើកនេះ នាងបានរៀបរាប់ពីចរិតពុតត្បុតរបស់បុរសធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មី ដែលសារនោះ សុធាវី លើកឡើងហាក់ចង់ដាស់តឿនកុំឱ្យនារីៗ ឆាប់ជឿសម្ដីរបស់បុរសលឿនខ្លាំងពេក ។

នេះជាសារទាំងស្រុងរបស់ សុធាវី «មនុស្សប្រុសនិយាយថាខ្ញុំមិនចេះសាវាទេ ទាល់តែបែកមួយ ទើបយកមួយទៀតតើ (បែកមួយយកមួយ) ! អ្នកត្រូវចាំមិនបាច់ខំល្អ និង រំពឹងលើគេពេកទេ មិនប្រាកដថាគេយកអ្នកជាអនាគតទេ ព្រោះគេឆ្លងកាត់ការស្រឡាញ់ច្រើនមកហើយ គេតែងតែធ្វើដូចគ្នា និយាយថាស្រឡាញ់ដូចគ្នា ដល់ពេលលែងត្រូវគ្នាក៏បែក មិនយូរប៉ុន្មាន ក៏យកអ្នកថ្មី វាជារឿងធម្មតារបស់គេហើយ ។ មនុស្សបែបនេះគឺអស្ចារ្យណាស់ អាចបណ្ដើរមនុស្សស្រីប្ដូរមុខរហូតទៅមួយមិត្តភក្ដិគេ ហើយក៏គ្រប់គ្នាចេះតែស្វាគមន៍ មិនហ៊ាននិយាយ ព្រោះខ្លាចចិត្ដ ។

ចាំណាមនុស្សបែបនេះបើគេមិនទាន់និយាយសុំអ្នករៀបការ និង រៀបការជាមួយអ្នកទេ មិនបាច់សង្ឃឹមទេ ព្រោះថ្ងៃណាមួយគេធុញយើងនឹងដូចនារីមុនមុនចឹង ។ គេមិនហ៊ានបញ្ចេញកាស្រឡាញ់រវាងអ្នក និង គេ មិនមែនគេឱ្យតម្លៃយើងទេ ព្រោះវាស្រួលក្នុងការបែកគ្នា ហើយមិនបាច់ឱ្យគេដឹង ចឹងទោះបែក ឬ ត្រូវ ក៏ធម្មតា… ស្នេហា Private បែកគ្នាក៏ Private ។

មិនបាច់សង្ឃឹមគិតដល់ថ្ងៃអនាគតទេ ព្រោះគេយកអ្នកមកលេងសើចមួយរយៈទេ ទើបគេមិនហ៊ានបញ្ចេញ ថាអ្នកជាគូអនាគតរបស់គេ មនុស្សស្រីបើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើក្បត់ក៏សាហាវដូចគ្នា» ៕