លេងៗធ្ងន់ម្មង! ឯកឧត្តមវីល្លាម៖ ស្ដាប់ សុនខព្រុស ដូចពិរោះជាង ពេលលឺសូរគេហាមឡានធំមិនអោយចូលក្រុងព្រោះថា……

កាលពីព្រឹកមិញនេះ នៅវេលាម៉ោង ០៨ និង៥០នាទីព្រឹក​ នៅ​ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ផ្លូវ ផ្លូវមន្នីវង្ស ទល់មុខវិទ្យាល័យបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៌មួយរវាង ​រថយន្ត​ក្រឡុកស៊ីម៉ង់ត៍បុករះចូលទាំងព្រលឹមនិងបានកិន ម៉ូតូជាច្រើនគ្រឿងនៅ​នឹង​មុខវិទ្យាល័យ បឹងត្របែក ក្នុងនោះមានអ្នករបួសស្រាល៦ ម្នាក់ឯលោកគ្រូម្នាក់ទៀតបានទទួលមរភាពហើយ ក្នុងនោះមានមហាជនជាច្រើនរិះគន់ចំៗចំពោះការបើកបរមិនប្រុងប្រយ័ត្នរបស់រថយន្តធំៗ ផងដែរដោយឡែកប្រភព ហ្វេសប៊ុកឯកឧត្តមវីល្លាមបានលើកដែលថា “មានអារម្មណ៍ថាស្ដាប់ សុនខព្រុស ដូចពិរោះជាង ពេលលឺសូរគេហាមឡានធំមិនអោយចូលក្រុង  និយាយម្ដងៗម៉ឹងម៉ាត់ដូចមែនទែនអញ្ចឹង ។ តែមុននេះបន្តិច មានករណីឡានក្រឡុកស៊ឺម៉ង់ ដាច់ហ្វ្រាំងបុករះស្លាប់លោកគ្រូម្នាក់និងរងរបួស ៤នាក់ ។សង្ឃឹមថាឡានធំ ទាំងឡាយដែលចូលក្រុងទាំងថ្ងៃ មិនជ្រុលចង្កូតបុកចូលផ្ទះអ្នកនិយាយទៅចុះ ។ ” គូរបញ្ចាក់ផងដែលថា  តៃកុងរថយន្ដបង្កហេតុក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានដែរ​ មានឈ្មោះ ព្រុំ ប៊ុនណាត អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅក្នុងក្រុមហ៊ុន CPAC ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ​ មានស្រុកកំណើត ភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។