ព្រឺព្រួច! ថ្ងៃមុនចូលមិនទាន់បានប៉ុន្មានផង ​ស្រាប់តែយប់មិញនេះ តារាសម្តែង ផាន់ ផាត់ណា ត្រូវខ្មោចចូលម្តងទៀតលើកនៀកសា ហាវជាមុនទៀតគឺមកចំនួន

ហ្វេសប៊ុក សូមរំលឹកឡើងវិញបន្តិចថា ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះតារាសម្តែងស្រស់ស្អាតម្នាក់នេះ បានបង្ហាញខ្លួន ថតរឿងថ្មីមួយទៀតហើយ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ពេលកំពុងថតរឿងថ្មីនោះ ស្រាប់តែ តារាស្រីរូបនេះ ត្រូវវិញ្ញាណចូលសណ្ឋិត។ក្នុងនោះ លោក ជា ឈីម ដែលជាផលិតករ បានបញ្ជាក់បន្ថែមថា ៖ “ក្រុមការងារ TV5 រឿងទឹក និងប្រេង កំពុង តែថត ស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់ កថាថនឈុំ មកលេងក្រុមការងារ”។តារាសម្តែង ផាន់ ផាត់ ណា ក៏បាន ស៊ែរផុសមួយនេះ ហើយបន្ថែមថា ៖ “មានជំនឿ តែខ្ញុំមិនដែលជួបខ្លួនឯងផ្ទាល់ តែពេលដែលបានជួបខ្លួនឯងបែបនេះ កាន់តែធ្វើអោយខ្ញុំ មានជំនឿ និងជឿកាន់តែខ្លាំង”។ក្នុង​នោះ​ដែរ តាមរយៈវីដេអូ គេ​ក៏​ឃើញថា ផាន់ ផាត់ណា និយាយលែង​ដឹងអី ហើយ​បង្ហាញនៅ​អាការៈប្លែកៗ បន្ទាប់​ពី​បានឃើញ ​បែបនោះហើយ ​ក៏មាន​អ្នក​ ចូល​ទៅ​បញ្ចេញ​មតិ​ជាច្រើន ​បែបនេះ​ថា​ប្រហែល​ជា អាច​ ក្រុមការងារ​ មុនពេល​ថត ​មិន​បាន​សុំ​ម្ចាស់​ថែរក្សា កន្លែងនោះ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ទើប​បានជា​កើត​មាន​រឿង​​ បែប នេះផងដែរ​៕ឥឡូវនេះ កាន់តែព្រឺទៀតហើយកាលពីម្សិលមិញនេះ​គ្រាន់តែឃើញគឺព្រឺសម្បុរតែម្តង ផាន់ ផាត់ណា និងអ្នកផាត់មុខត្រូវបានវិញ្ញាណចូលសណ្ឋិតលើកទី២ ចេញចូល៤ដងពេលកំពុងថតរឿង ពេលនោះទាំងអ្នកដឹងនាំ និងអ្នកសម្តែងផ្សេងៗភ័យស្លន់ស្លោនាំគ្នាបន់ ស្រន់ភ្លាមៗ។កន្លងមកតារាសម្តែងស្រី ផាន់ ផាត់ណា ធ្លាប់បានចេញមុខបញ្ជាក់ការពិត ជាមួយក្រុមការងារ តារាញូស៍-Dara News តំាងពីដើមដំបូងមកម្តងរួចហើយ ស្តាប់រឹតតែព្រឺក្បាល ដោយតារារូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជារឿងពិត មិនមែនសម្តែងឡើយ៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?