មហាជនស្រឡំាងកំាង ក្រោយបានដឹង ពេជ្រ សោភា មានទ្រព្យ មិនចាញ់តារា៨ដួងទៀតគឺមានដូចជា

កន្លងមក មហាជនតែងតែគិតថា តារាដែលមានទ្រព្យច្រើន មានដូចជា លោកព្រាប សុវត្ថិ , ខេម ប៊ុនថៃ (សិរីមន្ត) , ចា រិទ្ធី , ឆាយ វីរៈយុទ្ធ , អ្នកនាងយុគ ចិន្តា , គង់ សុជាតិ , ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម។ ប៉ុន្តែគេភ្លេចថា អ្នកមេម៉ាយពេជ្រ សោភា តាមពិតនាងមានទ្រព្យមិនធម្មតាឡើយ គ្រាន់តែនាងមិនចូលចិត្តអួតអាងដូចគេប៉ុណ្ណោះ ទើបម្នាក់ៗគិតថា សោភា គ្រាន់តែជាតារាចម្រៀងម្នាក់ដែលជួបតែរឿងស្នេហាបរាជ័យជាបន្តបន្ទាប់ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលគេដឹងច្បាស់ ទើបម្នាក់ៗស្រឡាំ ង កាំ ង សល់លុយមិនចាញ់តារាខាងលើ ដែលគេស្គាល់ថា ជាអ្នកមាននោះឡើយ។ ពេជ្រ សោភា ត្រូវបានគេដឹងថានាងមានផ្ទះយ៉ាងហោចណាស់ ក៏៣កន្លែងផ្សេងគ្នាដែរ គឺនៅបុរីប៉េង ហួត ក្បែរផ្សារប៉េសេ និងនៅក្បែរគុកព្រៃស ហើយផ្ទះទាំងនោះជាប្រភេទវីឡាកូនកាត់ ដែលមានតម្លៃរាប់សែនដុល្លារ ខណៈដែលពេលនេះ នាងជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា គឺម៉ាក Range Rover និង Porsche ដោយមានទាំងអ្នកបើកបរជូនទៀតផង។ទោះជាយ៉ាងណា នៅពេលដែលសួររឿងផ្ទះវីឡា ក៏ដូចជាសម្ភារ និយមទាំងនោះ សោភា មិនដែលចង់និយាយបញ្ចេញឱ្យគេដឹងឡើយ ព្រោះខ្លាចគេថាអួតអាង។ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ សោភា បានផ្លាស់ប្តូរចិត្ត១៨០ដឺក្រេទៅហើយ ព្រោះកាលពីឆ្នាំមុន នាងថា ដាច់ខាតមិនលេងម៉ូដឡានទេ ហើយអំឡុងពេលដែលនាងជិះ Lexus RX300 កញ្ចាស់នោះ នាងថា ជិះរថយន្តនោះឱ្យទាល់តែដាំខ្ទឹម មិនប្តូរជាដាច់ខាត ប៉ុន្តែពេលនេះនាងបែរជាហ៊ានទិញរថយន្ត១គ្រឿង ថ្លៃជាង២០ម៉ឺនដុល្លារទៅវិញ។ បើផ្អែកលើអាជីពសិល្បៈរបស់នាងរយៈពេល៤ឆ្នាំចុងក្រោយនេះ គេគួរ តែជឿជាក់ថា នាងមានសមត្ថភាពអាចលេងម៉ូដរថយន្តថ្លៃៗទាំងនោះបានមែន ព្រោះថា នាងច្រៀង១កម្មវិធី ស៊ីថ្លៃក្បែរ៣ពាន់ដុល្លារ ហើយអាចរកលុយបានប្រដមប្រសងជាមួយមាស សុខសោភា និងឱក សុគន្ធកញ្ញា ដែរ៕ ប្រភព៖ នគរធំ