តស៊ូខ្លំាងណាស់! មិនទាន់ជាពីជំងឺស្រួលបួលផង ពៅ បញ្ញាពេជ្រ ស្រូតរុសរះចេញពីពេទ្យភ្លាមមកលក់ដូរប្រញាប់ប្រមូលលុយទៅ……..

ភ្នំពេញ៖ប្រិយមិត្តពិតជាបានដឹងហើរនៅរឿងរ៉ាវកញ្ញា ពៅ បញ្ញាពេជ្រ កន្លងទៅនោះ សព្វថ្ងៃកញ្ញាពិការមិនអាចដើរបាន គឺប្រើរទេះសំរាប់ធ្វើដំនើរ ទោះយ៉ាងណាក៌កញ្ញា នៅតែមិនអស់សង្ឃឹមនិងខំតស៊ូគ្រប់បែបយ៉ាង។ តួយ៉ាងម្សិលមិញនេះកញ្ញា  ក៏ស្រាប់តែឃើញថាបានធ្លាក់ខ្លួនឈឺ សម្រាកនៅមន្ទីរពេទ្យ ដោយសារតែការងារជាច្រើនរបស់នាង តែអ្វីដែលគួរ ឲ្យសរសើរ និងភ្ញាក់ផ្អើលខ្លាំងនោះគឺ នាងនៅតែមានចិត្តចង់ទៅLive វីដេអូលក់ ដើម្បីរកប្រាក់ដូចដើម ទាំងដែលខ្លួនមិនទាន់ជាស្រួលបួលផង។ទន្ទឹមនឹងនេះដែរ នាងក៏បានបន្ថែមថា៖«ខ្ញុំចេញពីពេទ្យវិញហើយ ប្រញ៉ាប់មកលក់ដូរព្រោះលុយពិបាករកណាស់ សុខភាពរឹងមាំលុះត្រាតែមានលុយដែរ !!!»។ ក្រោយពីបានឃើញបែបនេះអ្នកគាំទ្រជាច្រើន សរសើរដល់រូបនាងគ្រប់គ្នា ដែលជាមនុស្សស្រីម្នាក់ដែលរឹងមាំ ខំតស៊ូគ្រប់យ៉ាង៕ ក្នុងនោះមានហ្វេនៗក៌ដូចជាអ្នកគំាទ្រស្រលាញ់រាប់អានកញ្ញា ជូនពរអោយកញ្ញា ឆាប់ជា និងវិលមកសិល្បះវិញផងដែរ