រំជួលចិត្ត! ធ្លាប់តែឃើញរឹងមុំា ម៉ីងម៉ាតម៉តចត់តែបែរជាម្តងនេះលោក ពេជ្រ ស្រស់ ស្រក់ទឹកភ្នែកតក់ៗពេលកំពុងLiveក៌ព្រោះតែរឿងមួយនេះគឺ

ភ្នំពេញ គួររំលឹកផងដែរថាកាលពីពេលកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់គ្រឹះស្ថានធនាគារ និងមីក្រូហិ រញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុលជាមួយកូនបំណុល និងមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលខ្លួននោះឡើយ ក្នុងពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩។ក្នុងនោះ ធនាគារជាតិនៃកម្ពុជា បានដាក់ដំណើរការលេខទូរស័ព្ទទំនាក់ទំនងប្រចាំទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ដើម្បីទទួលការហៅទូរស័ព្ទពីសាធារណជន ដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ សេវាហិរញ្ញវត្ថុនៅកម្ពុជា។ សាធារណជនអាចទូរស័ព្ទ មកកាន់លេខនីមួយៗ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច៕ យ៉ាងណាមិញ កាលពីម្សិលមិញនេះ តាមរយៈវីដេអូផ្សាយផ្ទាល់(Live)នៅលើគេហទំព័រផេ កហ្វេសប៊ុករបស់លោក ពេជ្រស្រស់ ប្រធានគណបក្សជនកម្ពុជា មហាជនបានឃើញលោក ពេជ្រ ស្រស់ ស្រក់ទឹក ភ្នែកពេលដែលនិយាយនឹកទៅដល់ការ Comment ពីបងប្អូនប្រជាពរដ្ឋនៅលើ Page Facebook របស់លោក ទាក់ទងទៅ នឹងដំណោះស្រាយរបស់ធនាគារមួយចំនួនដែលមិនទាន់បានអនុវត្តទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋរឿងបំណុលធនា គារ។លោក ពេជ្រ ស្រស់ បន្តថា ពេលខ្លះលោកឈឺចាប់ជំនួសប្រជាពលរដ្ឋទៀតនៅពេលដែលពួកគាត់កំពុងតែជួបនូវវិបត្តិនៃជំងឺកកូវីដ១៩ នេះហើយអ្វីដែលសំខាន់លោកមិនអាចជួយអ្វីបានពីព្រោះលោកគ្មានសិទ្ធិអំណាចអ្វីទេ បានត្រឹមតែជួយផ្សព្វផ្សាយនិងអំពាវនាវទៅរដ្ឋាភិបាលតែប៉ុណ្ណោះ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ