កូរូណាកំពុងតែវាយលុក ស្រាប់តែ សុខ ពិសី ពោលពាក្យបែបនេះជូនលោកគ្រូពេទ្យថា

ភ្នំពេញ៖ មហាជនជាច្រើនពិតជាស្គាល់តារាចម្រៀង សុខ ពិសីហើយ ដែលមានរូបសម្រស់ក៌ស្អាត សំលេងក៌ពិរោះទៀតនោះ ថែមទំាងមានចិត្តបុណ្យទៀតផងនោះ ជាការពិតណាស់តារាម្រៀងរូបនេះ មិនតែមានសម្រស់ស្រស់ស្អាតនោះ​ទេ ថែមមានទឹកចិត្តល្អប្រពៃកម្រនឹងរកបានណាស់ ដោយលើកមុនតារាស្រីរូបនេះ បានជួយជីវិតសត្វឆ្កែដែលឈ្មួញបម្រុងនឹងយកទៅសម្លាប់ទៅហើយ។ជាក់ស្តែងថ្មីៗនេះតារាស្រីរូបនេះ បានបង្ហាញពីក្តីព្រួយបារម្មណ៍ទៅលើក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងតែដុតដៃដុតជើង ជួយសង្រ្គោះអ្នកជំងឺដែលកំពុងមានផ្ទុកវីរុសប្រភេទថ្មីនេះ រួមទាំងប្រជាជនកម្ពុជាទូទាំង២៤ខេត្តក្រុង ឲ្យរួចពីគ្រោះកាចនេះផង ដោយឥឡូវនេះមកម្ពុជាសរុប៣៣នាក់ហើយ ដែលកំពុងប្រឈមមុខទៅនឹងជំងឺផ្លូវដង្ហើ មប្រភេទថ្មីដែលមានឈ្មោះថា កូរ៉ូណាឬ Covid-19។មិនត្រឹមតែប៉ុណ្ណោះសុខ ពិសី ក៏បានបួងសួង ដើម្បីជួយប្រជាជនទាំងអស់ទាំងអស់គ្នា ដែលនៅប្រទេសកម្ពុជា ឲ្យជៀសផុតជំងឺនេះបន្ទាប់ពីមហាជនបានឃើញតារាចម្រៀងរូបនេះ បានបង្ហោះសារទាំងនេះ ទៅលើបណ្តាញសង្គមរួចមក ក៏មានមនុស្សជាច្រើនបានសរសើរថា តារាចម្រៀង សុខ ពិសី មិនត្រឹមតែស្អាត និងច្រៀងពីរោះនោះ ថែមទាំងមានចិត្តបុណ្យថែមទៀតផង ជាងនេះទៅទៀតមានមតិមួយលើកឡើងថាតារាគំរូមួយ ដែលអ្នកសិល្បៈផ្សេងៗទៀតគួរតែយកគំរូតាមទៀងផង៕ សូមចូលមើលរូបខាងក្រោម៖