ស្អាតខ្លំាង! ខួបកំនើត វីរះ និច្ច ឆ្នំានេះប្រព្រឹត្តទៅឡើងធំដុំតែម្តង ជាពិសេសអ្នកចូលរួមសុទ្ធតែស្អាតៗ មើលសឹងតែមិនស្គាល់

ប្រិយមិត្តពិតជាស្គាល់តារាចម្រៀងស្រី ដែលទទួលបានប្រជាប្រិយភាពពីមហាជណជាច្រើននោះគឺ កញ្ញា វិរៈ និច្ច  យ៉ាងណាមិញសព្វនេះគឹសង្កេតឃើញកញ្ញា មានការរវល់ច្រើននិងការងាសិល្បៈច្រើន ដែលគេតែងឃើញ នាងបង្ហាញមុខតាមការប្រគំតន្រ្តីតាមប៉ុស្តិ៍ទូរទស្សន៍ និងតាមបណ្ដាខេត្តនានា ផងដែរ។ដោយឡែក កាលពីយប់ម្សិលមិញនេះ តារាស្រីសាច់សខ្ចីរូបនេះ បានរៀបចំធ្វើពិធីខួបកំណើតរបស់ខ្លួន យ៉ាងធំដុំ នៅក្នុងភោជនីយដ្ឋានមួយកន្លែងដែលមានការរៀបចំតុបតែងយ៉ាងប្រណីតផងដែរ។ ប៉ុន្តែ អ្វីដែ លគេចាប់អារម្មណ៍ នោះគឺ កម្មវិធីទាំងមូល ពុំសូវមានអ្នកសិល្បៈចូលរួមច្រើនឡើយ ពោលគឺឃើញមានតែ អ្នកជិតស្និត នឹងនាងតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ក្នុងនោះ មានដូចជា ពេជ្រ សូលីកា ណា សាឌី រចនា រ៉ាវាឌី ហេង ចន្ថា ជាដើម។ទោះជាយ៉ាងនេះក្ដី បើងា កមកមើលសម្រស់របស់តារាស្រីសាច់សខ្ចីរូបនេះវិញ មួយឆ្នាំខួបកំណើតម្ដង នាងលេងខ្លួនមួយទំហឹងតែម្ដង គឺសុទ្ធតែរ៉ូបពណ៌ស វាលខ្នង បញ្ចេញសាច់ខ្ចី យ៉ាងស្រស់ស្អាតមិនធម្មតា ធ្វើឲ្យហ្វេនៗសរសើរ និងផ្ញើពាក្យជូនពរតាមរយៈបណ្ដាញសង្គម ក្នុងថ្ងៃខួបកំណើតជាច្រើនផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ