អីយ៉ា! ទីបំផុត ឌុច លីដា បង្ហាញមុខតិចៗរបស់ប៉ាប៉ាកូនហើយ ពិតជាសង្ហាមែន

ភ្នំពេញ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់តារាស្រីមានប្រជាប្រិយភាព ឌុច លីដា យ៉ាងណាមិញកាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលក្រោយពេល លីដា សម្រាលបានកូនប្រុសមួយមុខឡើងខ្ចូតនោះ តែតារាសម្តែងរូបស្រស់ ឌុច លីដា នៅមិនទាន់បង្ហាញមុខឪពុករបស់កូនប្រុសឡើយ ប៉ុន្តែថ្មីៗនេះ នាងបានត្រឹមតែបង្ហាញរូបភាព ឪពុករបស់ក្មេង ត្រឹមមួយកំណាត់ខ្លួន ដោយមិនបានបង្ហាញ
មុខមាត់ឡើយ។ ចុងក្រោយនេះគេតែងតែឃើញ ឌុច លីដា បង្ហាញរូបភាពជាច្រើនរបស់កូនប្រុសដំបូងរបស់ខ្លួនដែល ពេលនេះមា នវ័យជិតពីរខែ និង មានឈ្មោះថា ឡេង កិត្យាមុណី រីឯឈ្មោះហៅក្រៅថាវីញគឺ London ។ មានការសរសើរថាកូនប្រុសរបស់ ឌុច លីដា មានមុខមាត់គួរឱ្យស្រឡាញ់ជាពិសេសទម្រង់មុខកាត់ដូចនាងតែម្តង។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ឌុច លីដា បានបង្ហាញរូបភាពមួយសន្លឹកដោយកូនប្រុសរបស់នាង គេងលើទ្រូងបុរសម្នាក់ដែលនាងមិនបានបង្ហាញមុខឡើយ ។ ក្នុងនោះ ឌុច លីដា បាន និយាយថា «មុខបានលើដៃប៉ាគេ» ។ មានការបង្ហើបពីសំណាក់អ្នកសិល្បៈបានឱ្យដឹងថា ឌុច លីដា តែងប្រាប់មិត្តភក្តិថា គូ ស្នេហ៍របស់នាងជាមន្ត្រីម្នាក់នៅក្នុងជួររាជការ ទើបនាងមិនចង់បង្ហាញជាសាធារណៈ។ ទោះមានកូនតែនាងនៅតែបន្តការងារសិល្បៈដដែល ប៉ុន្តែសម្រាប់ការសម្តែងរឿង នាងអាចសម្រាកយូរខែ ព្រោះចង់យកពេលវេលាមើលថែកូនឱ្យបានច្រើន ។ បើសង្កេតតាមរយៈរូបភាព ទោះទើបសម្រាលកូនក្ដី ឌុច លីដា នៅតែស្អាតគ្រាន់ តែនាងបែកសាច់ជាងមុន។  សូមទស្សនារូបភាពខាងក្រោមនេះ