មិនគួរសោះ! ហុកកៃដូ ជាកន្លែងទេសចរណ៌ស្អាតជាងគេនៅជប៉ុន ពេលនេះក្លាយជាស្ងាត់ជ្រងំគួរអោយស្រណោះក៌ព្រោះតែមូលហេតុ

ជប៉ុន  ហុកៃដូ បានក្លាយជាតំបន់ដែលមានការប្រកាសពីករណីជាច្រើននៃការឆ្លងកូរ៉ូណាបន្ទាប់ពីទីក្រុងតូក្យូ ដែលមានមនុស្ស ៣៨ នាក់ហើយបានឆ្លង ព្រមទាំងមានម្នាក់ស្ លាប់ បានធ្វើឱ្យប្រជាជននៅក្នុងតំបន់នោះកំពុងតែមានការព្រួយបារម្ភ ។ លោកស្រី N ao ko Maeda ដែលមានកូនប្រុសវ័យ ១៦ ឆ្នាំកំពុងមានជំងឺផ្តាសាយបានឱ្យដឹងថា៖ “ខ្ញុំនឹងមានអារម្មណ៍គ្រាន់បើជាងមុនប្រសិន បើកូនប្រុសរបស់ខ្ញុំធ្វើតេសកូរ៉ូណារកឃើញថាជាផ្តាសាយធម្មតា” ។ អ្នកស្រីក៏បន្ថែមថា ពេលនេះនៅហាងជាច្រើនបានលក់អស់ហើយនូវម៉ាស់ និង ថ្នាំសម្លា ប់មេ រោ គផ្សេងៗ ។​ អ្នកស្រីបាននិយាយថា៖ “ខ្ញុំគិតថាការឆ្លើយតបរបស់រដ្ឋាភិបាលមានការយឺតយ៉ាងបន្តិច ក្នុងនោះពួកយើងមិនសូវទទួលបានពត៌មានច្រើននោះទេ ហើយរហូតមកដល់ពេលនេះខ្ញុំមានអារម្មណ៍ភ័យខ្លាចជាខ្លាំង” ។ សូមបញ្ជាក់ថាគិតត្រឹមថ្ងៃពុធទី ២៦ ខែកុម្ភៈនេះ ប្រទេសជប៉ុនបានរកឃើញករណីឆ្លងចំនួន ១៨០នាក់មកហើយ ក្រៅពីនោះ គឺ ៦៩ ១ករណីផ្សេងទៀតចេញពីកប៉ាល់ ដែលបានចូលចតនៅក្នុងទីក្រុងតូក្យូ ។កន្លែងដែលភ្ញៀវទេសចរទាំងអស់ធ្លាប់លេងសប្បាយ ជាមួយព្រិលទឹកកកដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសជប៉ុនដោយមិនពាក់ម៉ាស់ ហុកៃដូកំពុងប្រឈមមុខដ៏ខ្លាំងក្លាជាមួយការឆ្លងកូរ៉ូណា ការបិទសាលារៀនមួយចំនួន ក៏ដូចជាបង្កើតការភ័យខ្លាចចំពោះ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងឆ្នាំ២០២០ នេះ ។ លើសពីនោះទៅទៀតថ្នាក់ដឹកនាំនៅហុកៃដូផ្ទាល់បានស្នើរឱ្យសាលារដ្ឋទាំងអស់បិទចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ រហូតដល់ថ្ងៃទី ៤ ខែមីនា ។ លោកស្រី Mei Isikawa អ្នកគ្រប់គ្រងផ្នែកទេសចរណ៍ក៏បានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ប្រមាណជា ១៣ម៉ឺននាក់បានផ្អាកដំណើរកម្សាន្តមកកាន់តំបន់នេះដោយសារតែការរីករាលដាលនៃកូរ៉ូណានេះ ប្រភព Populare magazine