ញាក់សាច់ត្រឺតៗ! គ្រាន់តែហ្គីតា សុវត្ថិ មុនីនាគ លេងឡើងឆាកថ្ងៃមុនមានតំលៃថ្លៃម្លឹងៗ ទិញឡានបាន១គ្រឿងគឺរហូតដល់ទៅ

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់កូនប្រុស តារាចម្រៀងលោក ព្រាប សុវត្ថិ ដែលជារើយៗលោកតែងទទួលបានប្រជា ប្រិយ ភាពខ្ពស់ពីមហាជនជាពិសេសមិត្ត យុវវ័យយ៉ាងណាមិញ​ បច្ចុប្បន្ននេះ កូនប្រុសរូបសង្ហារបស់លោកទាំង៣នាក់គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ទទួលបានការគាំទ្រពីហ្វេនៗ។ ស្របពេលដែលមានការចាប់អារម្មណ៍ខ្លាំង ទៅលើការតែងខ្លួន ក៏ដូចជាសំភារៈនិយមក៏ប្រើប្រាស់មិនខ្វះ មិនថាឡានស៊េរីទំនើប ដូរសឹងគ្រប់គ្រឿងតែម្តង។ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សុវត្ថិ មុនីនាគ ដែលជាកូនប្រុសទីពីររបស់លោក ព្រាប សុវត្ថិ បានធ្វើឲ្យហ្វេននាំគ្នាចាប់អារម្ម ណ៍ ក្រោយលោកបានធ្វើការបង្ហាញ ជាមួយនឹងហ្គីតារបស់ខ្លួន ខណៈពេលឡើងឆាក ដែលជាម៉ាកល្បី។ ចំណែកឯតម្លៃវិញ ក៏ថ្លៃមិនធម្មតានោះទេ ដោយហ្គឺតាមួយនោះ មានតម្លៃថ្លៃខ្លាំងរហូតដល់​ ៦១៤០ ដុល្លារឯណ្ណោះ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ