ស្ទើរតែស្លុតចិត្ត ក្រោយឃើញរោងបុណ្យសព ខេមរៈ ស្រីពៅ ធ្វើនៅគេហដ្ឋាន ក្បែរវត្តសំរោងអណ្តែត(មានរូបច្រើន)

ដំណឹងដ៌ក្រៀមក្រំរបស់ខេរះ ស្រីពៅ ដោយបានទទួលមរណះភាព នៅឯប្រទេសឥណ្ឌាព្រោះតែជំងឺ ក្រលៀន និងសួត យ៉ាងណាមិញមានមិត្តអ្នកសិល្បះជាច្រើនរួមទំាងបងប្អូនជណរួមជាតិជាច្រើនបង្ហោះសារចូលរួមរំលែកទុក្ខគ្រប់គ្នាយ៉ាងណាមិញ ខណៈពេលដែលមហាជន និងអ្នកសិល្បៈទាំងអស់ កំពុងតែចូលរួមរំលែក ទុក្ខដល់ក្រុមគ្រួសាររបស់ លោក ខេមរៈ សេរី មន្ត យ៉ាងណាមិញ ខេមរៈ ស្រីពៅ កំពុងតែដឹកតាមយន្តហោះចេញពីប្រទេសឥណ្ឌា លោក ខេមរៈ ភារុណ ក៏បានបង្ហាញទិដ្ឋភាពរោងបុណ្យដែលបានរៀបចំរួចរាល់សម្រាប់ទទួល ខេមរៈ ស្រីពៅ ទាំងទឹកមុខស្រពាប់ស្រពោន។ ដោយយោងតាមប្រភពបានឲ្យដឹងថាសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួននឹងមកដល់នៅល្ងាចនេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅវត្តសំរោងអណ្តែត។ រំលឹកឡើងវិញផងដែលថា  តារាចម្រៀង ខេមរះ ស្រីពៅនោះ ខេមរៈ ស្រីពៅ បាន ទទួលមរណភាពក្នុងអាយុ២៩ឆ្នាំ នៅមន្ទីរពេទ្យមួយ នៅប្រទេសឥណ្ឌា វេលាម៉ោង១រសៀលនៅថ្ងៃនេះ។ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោល គឺ ទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ