ស្វីតម្លេះ! តោះទៅទស្សនាទិដ្ធភាពពេលល្ងាច នៅកោះម៉ាឌីល ពិតជាស្អាតខ្លំាងណាស់ …មើលរួចដឹងចង់ទៅលេងហើយ…(មានរូបផ្សេងទៀត)

ម៉ាឌីល ៖ ប្រិយមិត្តបានដឹងរួចហើយថា កាលពីថ្មីៗ កន្លងទៅនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធមដែលមានការចូលរួមពីសំណាក់មិត្តរួមសិល្បៈជាច្រើនដួង បានចូលរួមអបអរដល់គូភរិយាថ្មី មួយគូនេះ យ៉ាងណាមិញ ក្រោយពីរៀបការរួចបានប៉ុន្មានថ្ងៃ តារាចម្រៀងវ័យក្មេងប្រចាំ ផលិតកម្មរស្មីហង្សមាស បានដឹកដៃប្រពន្ធដ៏សែនស្អាតរបស់ខ្លួន ទៅក្រេបទឹកឃ្មុំនៅសមុទ្រលើទឹកដីកោះម៉ាឌីវ។ហើយមិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករនោះ អ្នកទាំងពីរថែមទាំង Live វីដេអូបង្ហាញពីសកម្មភាពពេលរាត្រី ដែលធ្វើឲ្យអ្នកគាំទ្រ ជាពិសេសអ្នកអត់គូ ឃើញហើយលួចច្រណែនពីភាពផ្អែមល្ហែម ដ៏រ៉ូមែនទិករបស់អ្នកទាំងពីរ មិនតិចអ្នកនោះទេ។ទោះជាយ៉ាងណាក្តី អ្នកគាំទ្រមិនទាន់ដឹងនៅឡើយទេថា លោក នី រតនា និងភរិយា នឹងត្រូវចំណាយពេលដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់ខ្លួន នៅ លើទឹកដីកោះម៉ាឌីវនេះប៉ុន្មានថ្ងៃនោះទេ ៕គូរបញ្ចាក់ថា កោះដ៌ល្បីមួយលើពិភពលោក គឺម៉ាឌីវ ដែលស្ថិតនៅលើសមុទ្រឥណ្ឌា ទេសភាពទីនោះស្អាតណាស់អមដោយសមុទ្រព័ណខៀវស្រងាត់ ជាពិសេសផ្ទះបណ្តែតទឹកតែម្តង នីរតនា ក៌បានបញ្ចាក់លើហ្វេសប៊ុកផងដែលថាសំរាប់ថ្ងៃនេះ “កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា ❤️” ដោយភ្ជាប់ជាមួយរូបភាពស្វទីៗជាច្រើននៅលើកោះនេះ បើចង់ដឹងជ្រាបច្បាស់ទស្សនារូបភាំពខាងក្រោម