មិត្តសិល្បះនិងក្រុមការងារបានចូលរួមរំលែកទុក្ខ ក្រុមគ្រួសារនាយ ស្មាញ ជាពិសេសឧបត្ថមថវិកាចំនួន

ភ្នំពេញ សូមរំលឹកផងដែលថា កាលពីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដោយតារាកំប្លែង នាយ ស្មាញ ត្រូវបានស្លា ប់ បាត់បង់ជីវិ តយ៉ាងរន្ធ ត់ ព្រោះតែមជ្ជុរាជដ៏កាចសា ហា វ (គ្រោះថ្នា ក់ចរាចរណ៏) បាន ឆក់យើងជីវិតរបស់គាត់ទៅ ដោយបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់ទុក្ខជាទំងន់ ក្រោយពីលោក​តា នាយស្មាញ ត្រូវបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ60ម៉ែត ហើយនោះមហាជននឹងថ្នាក់ដឹកនាំមានការក្តុកក្តួលអាឡោះអាឡៃដល់តារាកំប្លែងជើងចាស់រូបនេះណាស់ ហើយយ៉ាងណាមិញក្នុងផេក សំណើចចុងសប្តាស៍ក៏បានសរសេរបញ្ចេញអារម្មណ៍ថា៖ថ្ងៃនេះពួកយើងបា នមកជូនដំណើរនាយហើយ ជូនដំណើរដោយគ្មានថ្ងៃទទួលត្រឡប់មកវិញឡើយ សម្រាប់ក្រុមការងារយើងពិតជាការសោកស្តាយជាពន់ពេកនូវការបាត់បង់រូបនាយ ដែលជាតួសម្តែងមួយរូបមានទេពកោសល្យប្រចាំក្រុមសំណើចចុងសប្តាហ៍។ សូម គោរពវិញ្ញាណ ក្ខន្ធនាយទាំងភាពសោកសៅ ស្តាយស្រណោះ អាឡោះអាល័យ សូមវិញ្ញាណក្ខន្ធនាយទៅកាន់ឋានសុគតិភព ផុតទុក្ខ កើតជាតិក្រោយកុំឲ្យជួបរឿងអកុសលដូចជាតិនេះ។ ក្រុមការងារសំណើចចុងសប្តាហ៍ដែលដឹកនាំដោយនាយក្រឹម សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស ព និងបាននាំយកថវិការបស់លោកឧកញ្ញ៉ា សុខ ហុងចំនួន500$ និងថវិកាក្រុមការងារសំណើចចុងសប្តាហ៍ចំនួន390$ សម្រាប់ជួយសម្រាលទុក្ខលំបាកក្នុងពិធីបុណ្យស ពរបស់នាយ។#លាដោយគ្មានថ្ងៃត្រឡប់ឡើយ