ទ្រព្យគេ! ឃើញគេទុកម៉ូតូចោល រត់ទៅលួចកាច់ករយក ចង្រៃអីត្រូវទក់សាច់វិញព្រោះតែ……

ភ្នំពេញ៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចម្តុំផ្សារទំនើបផេនសល ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ   នារីម្នាក់បានទុកម៉ូតូរបស់ខ្លួនម៉ាកស៊ុយសូគីនិចពណ៌ផ្កាឈូកនៅសួនវត្តបុទុមតី រួចទៅអង្គុយលេងជាមួយមិត្តភក្ដិ ស្រាប់តែលេចមុខជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់កម៉ូតូមិនបានសម្រេច ត្រូវបងប្អូនប្រជាពលរដ្ឋវាយទ្រោមខ្លួន តាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគឺជនរងគ្រោះមានឈ្មោះឌីណា ខាន់កង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ៦៥៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីនិចពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GL-2386 ជិះម៉ូតូមកពីផ្ទះគោលបំណងទៅអង្គុយលេងជាមួយមិត្តភក្ដិ នៅឯសួនវត្តបទុមតី ។គូរបញ្ចាក់ដែរថា ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានទុកម៉ូតូចោលនៅមុខសួនច្បារបានមួយភ្លែត ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់មានឈ្មោះ ចាន់ វិច្ឆកា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវ៣១០ សង្កាត់បឹងកេង១ ខណ្ឌចំការមន បានធ្វើសកម្មភាពលួចកាច់កម៉ូតូបម្រុង នឹងជិះរត់ទៅហើយ ប៉ុន្តែសំណាងអាក្រក់អី សោម៉ូតូក៏បាក់ពាក់កណ្តាល ទើបជនរងគ្រោះក្រឡេកឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាព ក៏ស្រែកថាចោរៗ ទើបជនសង្ស័យរត់គេចខ្លួនទៅដល់ចំណុចកើតហេតុខាងលើ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចតុមុខដឹកយកទៅប៉ុស្តិ៍ដើម្បីសួរនាំ រួចជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ។