ក្តៅៗ! កុំភ្លេចតាមដាន U20 កម្ពុជាថ្ងៃនេះនិងវៀតណាមរវាង U18

យ៉ាង ណាមិញនាថ្អៃនេះផងដែ ក្រុម U18 ​កម្ពុជា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម U20 ​វៀតណាម ​ក្នុង​ពាន​រង្វាន់ BTV Cup 2019 ​នៅ​ម៉ោង​៦​ល្ងាច​នេះ ​នៅ Binh Duong ​ប្រទេស​វៀតណាម​។​ការ​ប្រកួត​នេះ​ពិត​ជា​ស្វិតស្វាញ​មិន​ខាន​សម្រាប់​ក្រុម​កម្ពុជា ព្រោះ​កីឡាករ​ភាគ​ច្រើន​ស្ថិត​នៅ​ក្រុម U18 ​នៅ​ឡើយ ​ខណៈ​ដែល​វៀតណាម​វិញ​គឺ​ក្រុម​ក្រោម​អាយុ​២០​ឆ្នាំ​ពេញ​តែ​ម្ដង។ ​មួយ​វិញ​ទៀត ​វៀតណាម​ក៏​នឹង​ប្រយ័ត្ន​ខ្លាំង​សម្រាប់​ក្រុម​កម្ពុជា​ផង​ដែរ ព្រោះ​ពួកគេ​ទើប​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​អ្នក​ចម្បាំង​ក្រុង​អង្គរ​វ័យ​ក្មេង​នេះ​រួច​ប៉ុណ្ណោះ​ក្នុង​ពាន AFF ​។ រំលឹក​ថា​ក្រុម U18 ​កម្ពុជា​នេះ ​ជា​ក្រុម​ខ្លាំង​មួយ​មិន​អាច​មើល​ស្រាល​បាន​ប៉ុណ្ណោះ។ ​កាល​ពី​រដូវ​កាល​មុន​កន្លង​ទៅ​នេះ ​ពួកគេ​បាន​ចំណាយ​ពេល​១​រដូវ​កាល​ពេញ​លេង​ក្នុង​លីគ​កំពូល​កម្ពុជា ​ដោយ​ទទួល​បាន​បទ​ពិសោធ​ល្អ​ៗ​ជា​ច្រើន។ ដូច្នេះ​ហើយ ទើប​ប្រកួត​លើ​ឆាក​អន្តរជាតិ ​ពួកគេ​មាន​ទំនុក​ចិត្ត​លេង​ខ្ពស់ ​និង​ប្រាជ្ញា​ស្មារតី​ល្អ​ផង​ដែរ៕ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាការប្រកួតទើបតែចប់ថ្មីៗទៅនេះនៅហ្វីលីពីន ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែលប្រទេស​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ​ ក្នុងការប្រកួត​បាល់ទាត់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាបន្ត​​ U22។