តោះទៅទស្សនាទិដ្ធភាពមង្គលការកូន នាយ ក្រូច យប់មិញហៅភ្ញៀវ៣០០តុឡើងកក្រើកខេត្តតែម្តង….(មានវីដេអូ)

កំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ គេហដ្ឋានខាងស្រី ភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  កាលពីយប់មិញនេះ មង្គលការកូនស្រីសំណព្វចិត្តតារាកំប្លែងដ៌ល្បីប្រចំាទស្សន៌ គឺ នាយ ក្រូច បានបញ្ចប់ហើយ ក្រោមទិដ្ឋភាដ៏សប្បាយរីករាយជាខ្លាំង ព្រោះមានវត្តមានភ្ញៀវកិត្តិយសចូលរួម យ៉ាងច្រើនកុះករស្ទើរមិនគួរឲ្យជឿ។ លើកនេះពិតជាអធឹកអធមណាស់ នាយ ក្រូច អញ្ចើញភ្ញៀវដល់ទៅ៣០០តុឯនោះ  ក្នុងនោះគេក៏បានឃើញវត្តមាន តារាចម្រៀងដ៏ល្បីៗជាច្រើនរូបផងដែរ ដែលបានមកចូលរួមក្នុងកម្មវិធីមួយនេះ ដែលមានដូចជាលោក ឆាយ វីរៈយុទ្ធ, លោក សុវណ្ណ ឬទ្ធី ហៅតា វុិចទ័រ, នាយ ឃ្លោក, នាយ ចឺម និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត ប្រកបដោយភាពរីករាយ និងសប្បាយជាខ្លាំង។តួយ៉ាងនាយក្រូចផ្ទាល់កាន់តែសប្បាយរីករាយ និងញញឹមបិតមាត់មិនជិតទេ ដោយសារតែការផ្តល់កិតិ្តយស ពីសំណាក់ភ្ញៀវដ៌ច្រើនកុះករ ។ ចង់ជ្រាបច្បាស់សូមទស្សនារូបភាព និង វីឌីអូខាងក្រោម 

Posted by Narong Hd Narong Hd on Saturday, January 19, 2019