ព្រឺក្បាលខ្ញាក់! បុរសម្នាក់ត្រូវឡានបុ កបណ្តាលអោយបាត់បង់ជីវិតភ្លាម មានអីវិញ្ញាណចូលទៅសណ្ឋិតប្រពន្ធភ្លែតរួចស្រែករក…(មានវីដេអូ)

កាលពីវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាមោក ផ្លូវទំនប់កប់ស្រូវ ក្នុងភូមិ ទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ហេតុការណ៍មួយបានកើតឡើង ដោយបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ខណៈជិះម៉ូតូរ៉េជ្រុលមកបុករថយន្តដឹកសាំងពីក្រោយ ដែលកំពុងឈប់ចតលើដងផ្លូវបុរសរងគ្រោះមានឈ្មោះ លឹម ចាន់ដែន អាយុ២៧ឆ្នាំ មុខរបរបើកអាអិចកាយដី ស្នាក់នៅផ្ទះលេខ២០អា ផ្លូវលំ ភូមិព្រែកប្រណាកសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ជិះម៉ូតូម៉ាកខ្ចូប៊ិត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HT-3260 រីឯរថយន្តជាប្រភេទរថយន្ តដឹកប្រេងសាំង ពាក់ស្លាកលេខ កោះកុង3A-0582 របស់ ក្រុមហ៊ុនប្រេងឥន្ធនៈ លីម លុង ដោយមុនកើតហេតុម្ចាស់រថយន្តខាងលើបានឈប់រថយន្តដើម្បីចុះបត់ជើងតូច។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូ តាមផ្លូវ ទំនប់កប់ស្រូវ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿង តែមិនផុតក៏រ៉េទៅបុករថយន្តដឹកសាំងពីក្រោយ ដែលឈប់ចតឯបចិញ្ចើមផ្លូវ បណ្ដាលផុតភ្លាមៗតែម្ដង ។បន្ទាប់​ពី​កើតហេតុ​ក៏​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ផង​ដែរ ដោយសារវិញ្ញាណ​បុរស​រង​គ្រោះ​មិន​អស់ចិត្ត ទើប​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ប្រពន្ធ ហើយ​និយាយ​ថា រថយន្ត​បើក​វ៉ា​មក​បុក​ម៉ូតូ​ខ្លួន ទើប​បណ្តាល​ឲ្យ​ខ្លួន​ចោលប្រពន្ធ​កូន​ជាទី​ស្រឡាញ់ ព្រមទាំង​ចង់​ជួប​អ្នកបើកបរ​រថយន្ត​ដែល​បុក​ខ្លួន​​ផង​ដែរ ថែមទៀតផង។​ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ផ្សាយផ្ទាល់(Live). ស្លាប់ទៀតហេីយ​ រថយន្តកិនបុរសម្នាក់ស្លាប់នៅតាមបណ្ដោយផ្លូវទៅវិមានឈ្នះឈ្នះ​ យប់ថ្ងៃទី22/10/2019​ បែរជាព្រលឹងបុរសនេះចូលប្រពន្ធស្រែកយំទៅវិញ..😭😭😭

Posted by FBTV news on Tuesday, October 22, 2019