រំភើបជំនួស! ដោយក្តីអាណិតអាសូរជាពន់ពេកដល់បុរសជាប់ក្នុងរូងភ្នំនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានឧបត្ថមជាថវិកាចំនួន…..

បាត់ដំបង៖​កាលពីថ្ងៃ​ទី០៤ ខែសីហា ឆ្នាំ២០១៩ ធ្លាក់កៀបជាប់ថ្មនៅភ្នំចក្រី ស្ថិតក្នុងភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីទុកដោះស្រាយការលំបាក។បុរសដែលមានឈ្មោះ បូរ៉ា ​អាយុ ២៧​ឆ្នាំ រស់​នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង ដែលបាន​បាត់​ខ្លួន​ក្នុងនោះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាអាណិតអាសូរបុរសរងគ្រោះជាខ្លាំង នៅបានដឹងពីការប្រឹងប្រែងរបស់គេ ក្នុងការចិញ្ចឹមជីវិត រហូតបានរងគ្រោះថ្នាក់បែបនេះ។សូមបញ្ជាក់ថា ក្រោយប្រើពេលជាច្រើនម៉ោង ក្នុងប្រតិបត្តិការជួយសង្គ្រោះបុរសម្នាក់ ដែលគាបជាប់ថ្ម ក្នុងរូងថ្មភ្នំចក្រី ពេលនេះបុរសខាងលើ ត្រូវបានសង្គ្រោះយកចេញបានហើយ នៅវេលាម៉ោងប្រមាណជា៦ល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដែលការជួយសង្គ្រោះមានការចូលរួមពីកងកម្លាំងមកពីអង្គភាព៧១១ កម្លាំងយោធភូមិភាគទី៥ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដែលមានការដឹកនាំដោយនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ពេលសង្គ្រោះចេញបានហើយ ជនរងគ្រោះត្រូវបានគ្រូពេទ្យពិនិត្យសុខភាព រួចក្រុមសង្គ្រោះសម្រូតជនរងគ្រោះពីលើភ្នំចុះមកក្រោម ដែលមានកម្ពស់ប្រហែល៥០០ ទៅ៦០០ម៉ែត្រ ពីដី។សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ចូលយកអាចម៍ប្រចៀវនៅភ្នំ សំណាងមិនល្អ បែរជាធ្លាក់ជាប់ក្នុងរូងភ្នំ រយៈពេល ៤ថ្ងៃហើយ អត់បាយ អត់ទឹក ហើយទើបតែដឹងដំណឹងដល់អាជ្ញាធរនៅយប់ថ្ងៃទី៦​ ខែសីហា ឆ្នាំ២០១៩ ហើយរហូតមកទល់នឹងព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ ជួយបុរស ខាងលើនេះ យកចេញមកខាងក្រៅ ដែលទីតាំងកើតហេតុ នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយប្រើពេលពេញមួយថ្ងៃបន្ថែមទៀត និងមានការចូលរួមពីកងសង្គ្រោះ៧១១ កងពល​តូច៧០​ ចេញដំណើរពីទីបញ្ជាការកង ពល ចោមចៅ ទៅព្រលានយន្តហោះយោធា បន្តតាមឧទ្ធម្ភាចក្រ ឆ្ពោះទៅកន្លែងកើតហេតុ នៅឯភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជួយសង្គ្រោះជនរងគ្រោះផងដែរ ៕យ៉ាងណាមិញ ដោយការអាណិតអាសូរ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើការឧបត្ថម្ភថវិកាចំនួន១០លានរៀល