ម្តងនេះគ្រប់ហើយ! ប្អូនស្រី ចាន់ឡា អាចមកទទួលឈុតប្លាកទិនចិញ្ចៀន១វង់ ក្រវិល ខ្សែក កងដៃ ខ្សែជើង ខ្សែដៃ ពីម្ចាស់ហាងដ៌ល្បីមួយគឺ….

កម្មវិធី​លំដាប់​ពិភពលោក X-Factor Cambodia សប្តាហ៍​ទី ៥ នេះ បាន​ឈាន​ចូលដល់​វគ្គ​ពិសេស​មួយទៀត​ហើយ មានឈ្មោះ​ថា BOOTCAMP ដែល​តម្រូវឱ្យ​បេក្ខជន​ច្រៀង​ជា​ក្រុម​ពី ៣ នាក់​ទៅ ៤ នាក់ និង ចាប់យក​បទ​ច ម្រៀង​ មក​ធ្វើការ​ប្រកួតប្រជែង ក្រោម​ការជ្រើសរើស​ពី​គណៈកម្មការ​ទាំង​បួន ។​​ ដោយឡែកកាលពីពេលថ្មីៗនេះមាន ​មតិ​រិះគន់ដល់​បេក្ខនារី​ទាំង​ ៣រូប​ ដែលមេីលទៅ​ហាក់​ជា​មានការ​រេីសអេីងដល់​បេក្ខនារី​ ចាន់​ឡា​ ដែលជា​ក្រុម​របស់ខ្លួន​ខណៈដែល​ពេល​បញ្ចេញ​សមត្ថភាព​ ហាក់​មាន​គម្លាត​ឆ្ងាយពីគ្នា​ និងពេល​ប្រកាស​លទ្ធផល​ ហាក់​មិន​បានអេីពេីដល់​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ដែលកំពុងតែ​ប្រឈមនឹង​លទ្ធផល​មិនប្រសេីរនោះ។បេ​ក្ខ​នារី លៀង ចាន់​ឡា ជីវិតរបស់គាត់ពិតជាពិបាកណាស់ ផ្ទះ​របស់​នាង​រុំ​ស្រោប​ដោយ​ស័ង្កសី​តាំងពី​ដំបូល​ដល់​ជញ្ជាំង ជា​ផ្ទះ​ទាម​ផ្ទាល់​ជាប់​ដី រស់នៅ​ខ្វះមុខខ្វះក្រោយ និង ពេល​ភ្លៀង​ម្តងៗ​អាច​នឹងមាន​ទឹក​ហូរ​កាត់ លិច ជ្រាប ដោយ​កន្លែង​ខ្លះ​ទៀតផង ។ ផ្ទះ​បេ​ក្ខ​នារី លៀង ចាន់​ឡា ស្ថិតនៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។យ៉ាងណាមិញ បងស្រីម្នាក់ដែលជាម្ចាស់ហាងពិភពមូ៉ត បានផ្តល់ការលើកទឹកចិត្តដ៏ច្រើនជូនដល់ ប្អូនស្រី លៀង ចាន់ឡា មានដូចជា “ឈុតដ៏ស្រស់មួយនេះទុកសំរាប់ប្អូន ចាន់ឡារង់ចាំម្ចាស់បងអាណិតចេញពីចិត្ត បងជូន ឈុតប្លាកទិនជូនអូន តែងខ្លួនជូនអូន ចិញ្ចៀន១វង់ ក្រវិល ខ្សែក កងដៃ ខ្សែជើង ខ្សែដៃ ពិតៗ(បន្ថែមទៀត គឺ រ៉ូបដ៏ស្រស់ស្អាត ១ទៀត)”។បងយល់អារម្មណ៍មួយនឹង ច្បាស់ណាស់ស្គាល់លេខគាត់ទេ ឆាតទៅគាត់ប្រាប់គាត់ផងសូមអូន ខល មកបងផង 086388862