ថាមែនៗ! ឯ.ឧត្តម គួច ចំរើន ទើបតែកាន់ដំណែងអភិបាលខេត្តភ្លាម ធ្វើអោយកឺៗភ្លឺភ្នែកតែម្តងដោយសារតែបាន….

ព្រះសីហនុ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវក្នុងខេត្តព្រះសីហនុ យ៉ាងណាមិញថាកាលពីព្រឹកមិញនេះ ឯ.ឧត្តម គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ត្រូវបានសម្តេចក្រឡាហោម ស ខេង ប្រកាសកាន់តំណែង អភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម យន្ក មីនភ្លាមៗនោះរសៀលថ្ងៃមិញនេះ គណនីហ្វេសបុក Tep Monyrot បានបង្ហោះថា: “បងៗ កឺកឺ ប្រយ័ត្នតិចណាប្តូរអភិបាលខេត្តព្រះសីហនុថ្មីហើយណា TUNTRA​ នឹង​ RANGROVER ចតគ្មាន​សណ្ដាប់​ធ្នាប់​ត្រូវរដ្ឋបាលក្រុងព្រះសីហនុ ចុះស្ទូចនៅមុខសណ្ឋាគារ សុីហ៊ូរ ស្ថិតក្នុងសង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩ សូមបងប្អូនជនរួមជាតិកុំចតអនាធិបតេយ្យដែលនាំអោយកកស្ទះចរាចរណ៍៕​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ សូម​អរគុណ”៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ