ក្រើកតែម្តង! ការដាក់តំាងបង្ហាញមនុស្សយន្តស្នាដៃកូនខ្មែរអាចស្តាប់ និយាយខ្មែរបានយ៉ាងល្អ……(មានវីដេអូស្តែងៗ)! ជួយសែលផង

ភ្នំពេញ៖ ប្រិយមិត្តពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងដោយសារតែកូនខ្មែរយើងមួយក្រុមបាននាំគ្នាបង្កើត​រ៉ូបូតដែលអាចនិយាយជាភាសាខ្មែរនិងភាសា អង់ គ្លេសបាន ក្នុងនោះមានការសរសេរកូដជាច្រើនរួមផ្សំជាមួយ Software និងHardware ដោយភ្ជាប់ជាមួយ Chip ផ្សេងៗ ក្នុងការតំឡើងរ៉ូបូតទំាងនេះ មានការបែកចែកតាមក្រុម មានផ្នែកដំឡើង ផ្នែក មេកានិច និងផ្នែក Programe គឺជាផ្នែកសំខាន់ជាងគេដែលអាចនិយាយនិងស្តាប់បាននោះ ក្នុងនោះកម្មវិធីដែរសរសេរជាមួយគឺ Phytom នៃprogramming សំរាប់ការស្រាវជ្រាវនៃគំរោងនេះគឺជាង១ឆ្នំាហើយ ។យ៉ាងណាមិញព្រឹកមិញនេះគឺជាការដាក់បង្ហាញមនុស្សយន្តនើលដំបូងគេនៅខ្មែរយើង រ៉ូបូត​ឈ្មោះ Robocam Preah Kossomak ជារ៉ូបូ​ត​​ថ្មី​​ដំបូង​​បង្អស់​នៅ​​កម្ពុជា មក​ពី​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ដែលមានសមត្ថភាពខ្ពស់ ​​រូបរាង​​ដូច​​មនុស្ស​ អាចនិយាយ​ ទាក់ទង​​ជាមួយ​​មនុស្ស​​ក្នុង​​ការឆ្លើយឆ្លង​ ​និង​​ធ្វើ​​សកម្មភាព​​ផ្សេង​ៗ​បាន ។​ រ៉ូបូត​នេះ មាន​អាយុ​ ១ ​ឆ្នាំ​ទម្ងន់ ៤៥ ​គីឡូក្រាម​កម្ពស់ ១.៥៨ ​សង់ទីម៉ែត្រ និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សមាជិក​ចំនួន​ ១៤ ​នាក់​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ និង​ចំណាយ​អស់​ជិត ២០០០០ ​ម៉ឺន​ដុល្លារ​។ រូប៉ូតនេះតាំង​បង្ហាញ​ថ្ងៃទី​ ១៥ ខែ​មិថុនា​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​ក្រសួង​ការងារ​ ទៅ​ថ្ងៃ​អនាគត​គ្រោង​អភិវឌ្ឍ​រ៉ូបូត​នេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​រួម​ទាំង​លទ្ធភាព​ក្នុង​ការប្រាស្រ័យ​ទំនាក់ទំនង ការដើរ និង​រូបរាង​ឲ្យ​បាន​ស្អាត​។​ ប្រិយមិត្តចង់ដឹងពិសេសយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះ