ម្យ៉ាងដែរ! ក្រោយល្បីរឿងច្រលំយក IPad រួចឥឡូវនេះនាយ ពែក មី ផ្ទុះប្រតិកម្មដែរថា……..!

ប្រិយមិត្តជ្រាបច្បាស់រួចហើយអំពីរឿងរ៉ាវលោក ប៉ីលិសដែល្បីកក្រើកពេញហ្វេសប៊ុកនោះ យ៉ាងណាមិញ អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ចេញ​សេចក្តី​បំភ្លឺ ​ហេតុការណ៍​ទាំងស្រុង​ ជុំវិញ​ប៉ូលិស​ស័ក្តិ​ ៣​ ច្រឡំ​ដៃ​យក​ iPad ​ទី១​ ពិត​ជា​បាន​យក ​iPad ​តែ​យក​ឲ្យ​វិញ​ ទី​២ ​ពិនិត្យ​ឃើញ​ជីវភាព​ធូរធារ​ពុំ​មាន​ខ្វះ​ខាត ​ទី៣. ​ បញ្ហា​ខួរ​ក្បាល។ប៉ូលិស ច្រឡំ​យក iPad ​ប្រជាជន​នេះ​ឈ្មោះ​ ហេង ហាប់ ​អាយុ​២៥​ឆ្នាំ​ មាន​មុខងារ​ជា ​អនុសេនីយ៍​ឯក​ នាយក​ដ្ឋាន ​ព្រំ​ដែន​ទឹក។ ករណី​នេះ ​លោក​ប៉ូលិស​ស័ក្ត​៣​ រូប​នោះ​ច្រលំ​ដៃ​យក​ទៅ​តែ​ប៉ុណ្ណោះ​ ហើយ​ភាគី​ទាំង​ខាង​ម្ចាស់​ហាង​ និង​មន្រ្តី​នគរបាល ​ក៏​បាន​សម្រប​សម្រួល​បញ្ចប់​រឿង​ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​អ្វី​ដែរ​។ចំណែកឯនាយ ពែក មី បានលើកឡើងថា៖ បេីសាច់រឿងខ្ញុំថតកុនវិញ​ ឈុតនឹង​អ្នកណាមេីលក៏គេថាលួចដែ​ តែបេីរឿងពិតគេថាច្រឡំ​ ក៏្រចឡំទៅចឹង