Update! ប្អូនស្រីដែលសល់ដង្ហើម តឹកៗក្រោយជនដៃដល់ធ្វើបាប២អ្នកបងប្អូននោះ ឥឡូវនេះនាងបាត់បង់ជីវិតហើយក្រោយបញ្ចូនមកបានត្រឹម……

ខេត្តព្រះសីហនុ- (របាយការណ៏បន្ថែមពីសមត្ថកិច្ច) ក្មេងស្រីឈ្មោះផា ស្រីលក្ខ័ដែលរងគ្រោះដោយគេធ្វើបាបនោះ នៅឃុំបិតត្រាងស្រុកព្រៃនប់ បាត់បង់ជីវិតហើយនៅលើរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងពេលធ្វើដំណើរបន្តទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ កាលពីម៉ោងជិត១២យប់ថ្ងៃ២៩ឧសភា២០១៩ ។នេះជាសោកនាដកម្មមួយទៅលើគ្រួសារជនរងគ្រោះ ដែលមានកូនតូច២នាក់ ប្រុសម្នាក់ស្រីម្នាក់បានផុតដោយសារជនល្មើសនោះ ។ (សូមចូលរួមសោកស្តាយជាមួយគ្រួសារសាច់ញាតិ និងសង្ឃឹមថាជនល្មើសដែលធ្វើបាបក្មេងទាំង២នាក់បងប្អូន នឹងត្រូវវែកមុខឃើញដោយសមត្ថកិច្ចដើម្បីផ្តន្ទាទោសតាមច្បាប់)៕