ខ្មាសគេណាស់! ទៅធ្វើការនៅកូរ៉េរួចយប់ឡើងផឹកស៊ីបង្កជំលោះវៃគ្នាផ្អើលគេឯង (មានវីដេអូ)

​កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា វេលា​ម៉ោង ៣:៣០​នាទី​ទៀប​ភ្លឺ ដែល​ជា​ម៉ោង​គេ​សម្រាក​អស់​ទៅ​ហើយមានហេតុការណ៍​នេះ បាន​កើត​ឡើង។ ចំណែក​តំបន់​កើត​ហេតុ គឺ​ក្វាងជូ​ធំ០៦២ ដែល​មាន​ពលករ​ខ្មែរ​ជា​ច្រើន​កំពុង​ធ្វើ​ការយោងទៅតាមវីដេអូ​ឃ្លីប​ដែល​បង្ហោះ​ឡើង មាន​រយៈ​ពេល​ប្រមាណ ៤០​វិនាទី បង្ហាញ​ពី​ បុរសស្ទាវៗស្លៀក​ពាក់​ស្អាត​បាត សុទ្ធតែ​ខោ​ខូវប៊យ ស្បែក​ជើង​ប៉ាតា ដេញ​វាយ​គ្នា​យ៉ាង​ប្រសាច​លើ​ដង​ផ្លូវ។ បាតុភាព​នេះ​អាច​កើត​ឡើង ក្រោយ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​ផឹក​ស៊ី​ដើរ​កម្សាន្ត​តាម​ដង​ផ្លូវ ប៉ុន្តែ​មិន​ដឹង​ថា​ប៉ះ​ទង្គិច​គ្នា​ដោយ​សារ​អ្វី​នោះ​ទេ។ ពេល​កំពុង​វាយ​គ្នា ក៏​បាន​លឺ​សំឡេង​ជនជាតិ​ខ្មែរ​គ្នាឯង​ឃាត់​ផង​ដែរ ប៉ុន្តែ​មិន​អាច​ឃាត់​ឈ្នះ។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ