ភ្ញាក់ផ្អើលណាស់!! ស្ងាត់ៗ តារាល្បីហុងកុងលោក Nicholas Tse មកដើរផ្សារទិញបន្លែពេញសៀមរាប….!!(មានវីឌីអូ)

សៀមរាប៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដោយយោងតាមផេកហ្វេសប៊ុកចិនមួយ បានបង្ហោះនូវរូបថតជាច្រើនសន្លឹក ក៏ដូចជាវីដេអូរបស់តារាសម្តែងហុងកុងប្រុសល្បីឈ្មោះ លោក Nicholas Tse កំពុងតែដើរផ្សារទិញបន្លែ នៅក្នុងផ្សារមួយកន្លែង ក្នុងទឹកដីសៀមរាប។នេះបើតាមការសង្កេត គឺលោក Nicholas Tse មិនបានមកដើរកម្សាន្តលក្ខណៈឯកជន តែម្នាក់ឯងនោះទេ ប៉ុន្តែលោកក៏បានមកជាមួយនឹងក្រុមការងារ ក៏ដូចជាចុងភៅល្បីឈ្មោះម្នាក់ផងដែរ។ជាការពិតណាស់ ការមកដល់ទឹកដីកម្ពុជាលើកនេះ ត្រូវបានអ្នកគាំទ្រសង្ស័យថា លោក Nicholas Tse មកក្នុងគោលបំណងថតកម្មវិធីមួយ ដែលមានឈ្មោះថា «Celebrity Chef: East vs. West» ដែលជាកម្មវិធីធ្វើម្ហូប និងដើរភ្លក់រសជាតិអាហារទៅតាមប្រទេសផ្សេងៗផងដែរ។យ៉ាងណាមិញ ក៏សូមស្វាគមន៍វត្តមានលោក Nicholas Tse មកកម្សាន្តលេងនៅក្នុង ទឹកដីកម្ពុជាផងដែរ៕ទស្សនាវីដេអូខាងក្រោម៖

谢霆锋在暹粒菜市场买菜呢 赶紧去偶遇吧~

Posted by 柬单网 on Friday, December 21, 2018