រ័ត រចនា អន់ចិត្តនិងអ្នកគំាទ្រជាខ្លំាំង ព្រោះថារាល់ពេលជួបម្តងៗបែរជានាងត្រូវស្បថថា…

ភ្នំពេញ៖ ការ​លើកយក​ចម្រៀង​មរតក​សំនៀង​ដើម​របស់​លោក​ស្រី ប៉ែន រ៉ន ដែល​មាន​ចំណង​ជើង​ថា «មេម៉ាយ​សប្បាយ​ចិត្ត» មក​បក​ស្រាយ​តាម​កម្មវិធី​ជប់​លៀង ឬ​អាហ្វែរ​នានា គួប​ផ្សំ​នឹង​ទឹក​ដម​សំឡេង​ពីរោះ និង​កាយ​វិការ ក្រមិច​ក្រមើម​ដ៏​សម​សួន​របស់​កញ្ញា រ័ត្ន រចនា នោះ​ក៏​ស្រូប​បាន​ភាព​ល្បី​ដោយ​ការ​ គាំទ្រ​ពី​មហាជន​តាម​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង​នៅ​ពេល​ថ្មីៗ​នេះ។ យ៉ាំងណាមិញ  រ័ត្ន រចនា កាន់តែមានទីផ្សារខ្លាំង បន្ទាប់ពីផ្ទុះបទ «មេម៉ាយសប្បាយចិត្ត»តាមរយៈបណ្តាញសង្គមហ្វេសប៊ុកដែលធ្វើឲ្យជីវិតរបស់នាងផ្លាស់ប្តូរស្ទើរតែមិននឹកស្មានដល់នោះរហូតធ្វើឲ្យមហាជនមួយចំនួនមានមតិលើកឡើងថា«មិនគួឲ្យជឿថានាង រ័ត្ន រចនា ជាមេម៉ាយសោះបើសម្រស់ស្អាតជាងក្រមុំទៅទៀត»។រំពេចមានការលើកឡើងរបស់មហាជននោះតារាស្រីដែលទើបហោះទៅសម្ដែងនៅប្រទេ​សកូរ៉េលើកដំបូងរូបនេះក៏ពោលភ្លាមលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា«អន់ចិត្តនឹ​ង​ប​ងប្អូនណាស់ ទៅណាមកណា  ទាល់តែស្បថបានជឿថាខ្ញុំជាម៉េម៉ាយសប្បាយចិត្ត ព្រោះគា​ត់​ថាក្នុងទូរសព្ទ័ ចាស់ ខ្មៅ ធាត់ មុខអាយុបើមិន សែក្រាស់ ក៏ ហាសិបឆ្នាំដែរ ដល់ពេលនៅក្រៅ ក្មេង ស្អាត សាច់ខ្ចីញ៉េញ រួសរាយ គួរអោយស្រលាញ់ ខុសគ្នាដូចមេឃនិងដី ហិហិ love u all my belove»។ តាមរយៈសារស័ព្ទរំលេចឡើងក្នុងចេតនាបង្អួតពីខ្លួនឯងដែលមានអ្នកគាំទ្រច្រើនលើកសរសើរមិនដាច់ពីមាត់នោះពិតជាធ្វើឲ្យនាងកាន់តែបង្កើននៅប្រជាប្រិយភាពថែមទៀតផង។