អបអរសារទរ!! ទើបតែរៀបការថ្ងៃមុន ឥឡូវលោក ញ៉ែម សុគន្ធ ក្លាយជាប៉ាប៉ាគេហើយ…(មានរូបថតច្រើន)

ភ្នំពេញ៖ តារាសម្តែង និងពិធីករដ៏មានប្រជាប្រិយភាពលោក ញ៉ែម សុគន្ធ បានសម្រេចចិត្តចូលរោងការ ជាមួយនឹងភរិយាដ៏គួរឲ្យស្រលាញ់ កាលពី១ ខែមុននេះ ដែលបានធ្វើឡើងយ៉ាងអធិកអធម មានសិល្បៈករ និងភ្ញៀវជាច្រើនបាននាំគ្នាចូលរួមអបអរដល់លោក និងភរិយា។បន្ទាប់ពីចាប់ដៃគ្នាជាប្តី  ប្រពន្ធរួច ឃើញថាតារាប្រុសរូបនេះ និងភរិយាក៏តែងតែបង្ហាញភាពផ្អែមល្ហែមទៅកាន់គ្នា យ៉ាងគួរឲ្យសរសើរ ក៏ប៉ុន្តែអ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ តារាប្រុសរូបនេះ បានបង្ហើបពីរឿងដ៏សប្បាយចិត្តនៅក្នុងគ្រួសារ ប្រាប់ទៅកាន់មហាជន។ដែលពេលនេះលោកទទួលបានចំណងដៃពិសេស គឺភរិយាបានពរពោះកូនក្នុងផ្ទៃ ដែលជាតំណក់ឈាមរួមគ្នា ក្រោយចាប់ដៃគ្នារៀបការ១ខែមកនេះ ចំណែកឯដំណឹងរំភើបនេះ បើយោងតាមការ រៀបរាប់របស់លោកនៅក្នុង បណ្តាញសង្គម ខណៈពេលដែលទិញទឹកដោះគោប៉ូវកម្លាំងភរិយា និងកូនក្នុងផ្ទៃ។ក្រោយពីបានដឹងបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសលោក ហើយពួកគេក៏បានចូលរួមអបអរសារទរ នៅពេលដែលតារាប្រុសរូបនេះ ក្លាយទៅជាឪពុកគេចាប់ពីពេលនេះហើយ៕ គូរបញ្ចាក់ឡើងវិញថា នៅថ្ងៃទី ០១ ខែធ្នូ​ ឆ្នាំ ២០១៨ នេះ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពលោក ញ៉ែម សុគន្ធ បានចូលរោងការហើយជាមួយគូដណ្ដឹងរបស់លោក ដែលបានភ្ជាប់ពាក្យរួចមួយរយៈធំមកនេះ។