តារាមុនៗសុំខ្មាស! ធ្លាយរឿងតំលៃខ្លួន ស្រីស្អាត រ៉េត ស៊ូហ្សាណា ថ្លៃកប់ពពកពេលសំដែងម្តងៗរហូតដល់…..

ភ្នំពេញ៖ ទស្សនិជនពិតជាបានស្គាល់ច្បាស់ហើយ តារាស្រីវ័យក្មេង រ៉េត ស៊ូហ្សាណាពេលនេះហាក់កំពុងឡើងកូដខ្លាំង ក្នុងចំណោមតារាចម្រៀងក្នុងក្រុមដែលជាម្ចាស់ពានទៅទៀត ព្រោះថាអ្នកចម្រៀងវ័យក្មេងរូបនេះស៊ីថ្លៃច្រៀងក្នុងកម្មវិធីនីមួយៗដល់ទៅជាង១ពាន់ដុល្លា ដែលតំលៃនេះខ្ពស់ជាងអ្នកកាន់ពាននៅហង្សមាសផ្សេងៗទៀតដែលមានតម្លៃខ្លួនក្រោម១ពាន់ដុល្លាទាំងអស់ លើកលែងតែនីរតនាមួយប៉ុណ្ណោះ។លើសពីនេះទៅទៀតនោះ បើតាមប្រភពជិតដិត បានបង្ហើបថា រ៉េត ស៊ូហ្សាណាត្រូវបានផលិតកម្មហង្សមាសលើកតម្កើងខ្លាំងជាងតារាផ្សេងៗទៀតដោយយល់ឃើញថា រូបសម្រស់របស់នាងស្អាតហើយមានការទាក់ទាញខ្លាំងពីអ្នកគាំទ្រផងដែរ៕ ជាពិសេសផងនោះតារាស្រីមួយដួងនេះមានកាយវិការច្រមិចក្រមើ គួរអោយស្រលាញ់ណាស់