លង់ចិត្តលង់ប្រាណស្រលាញ់អាគំាង មានអីចុងក្រោយមានម្ខាងត្រូវទៅមុន……..

ភ្នំពេញ ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ៤៩ ជាន់ទី១ ផ្លូវលេខ VT១៣ ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែ ១ ខណ្ឌប្ញស្សីកែវ។ បុរសជនជាតិបារាំងស្រលាញ់ប្រុសដូចគ្នាម្នាក់ បានកើតអាការប្រកាច់រួចបាត់បង់ជីវិតខណៈដែលកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយនឹងយុវជនម្នាក់ និងត្រូវគេសង្ស័យថាបណ្តាលមកពីប្រឹងពេក ទើបបង្គង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៩ព្រឹក តាមសម្តីយុវជនម្នាក់ ឈ្មោះឈួន គង់ អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ មានលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឱ្យដឹងថា ខ្លួនធ្លាប់ស្គាល់ជនជាតិបារាំងខាងលើ (ជនរងគ្រោះ) រយៈពេលប្រមាណ១ឆ្នាំមកហើយ ដោយធ្លាប់ចេញចូល និងប្រើប្រាស់របស់របរជាមួយជនរងគ្រោះដែរ។ កន្លងមក ជនរងគ្រោះដែលជាមនុស្សស្រលាញ់ប្រុស មានសង្សារជាប្រុសម្នាក់ដែលធ្លាប់ដេកជាមួយគ្នានៅលើផ្ទះកើតហេតុនេះដែរ។យុវជនឈ្មោះឈួន គង់ បានបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ រូបគេបានធ្វើដំណើរទៅបន្ទប់ជួលរបស់ជនជាតិបារាំង នោះ (ជនរងគ្រោះ) និងបានជួបបុរសជាសង្សារជនរងគ្រោះនៅក្នុងបន្ទប់នោះដែរ។ ក្រោយមក បុរសជាសង្សាររបស់ជនរងគ្រោះបានចេញទៅវិញបាត់ទៅ  ស្រាប់តែបន្តិចក្រោយមក ជនរងគ្រោះក៏ចាប់ផ្តើមកើតមានអាការមិនស្រួលខ្លួន។ លុះឃើញសភាពបែបនេះ ទើបរូបគេបានរត់ទៅស្រែកឆោឡោ ប្រាប់ម្ចាស់ផ្ទះជួល នាំគ្នាទៅមើល និងបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ បម្រុងដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតដែរ តែអកុសល ពេលគ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ជនរងគ្រោះបានផុតបាត់ទៅហើយ។ យ៉ាងណាក្តី យុវជនឈ្មោះឈួន គង់ បានបដិសេធថា ខ្លួនពុំដែលបានដេក ជាមួយជនជាតិបារាំងនោះទេ។ ចំណែករឿងជនរងគ្រោះនិងប្រុសស្នេហ៍ដែលជាប្រុសដូចគ្នា បានដេកជាមួយគ្នា ឬអត់នៅ មុនពេលកើតហេតុនោះ គឺរូបគេមិនហ៊ានសន្និដ្ឋានថា យ៉ាងណាឡើយ ព្រោះមិនបានឃើញ ផ្ទាល់ភ្នែក។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យនៅក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ និងបានប្រទះឃើញឧបករណ៍សម្រាប់ប្រើថ្នំាផងដែល ជនរងគ្រោះមានឈ្មោះ RADIER FRDERIC អាយុ៤៧ឆ្នាំ ជាជនជាតិបារាំង មុខរបរ ជាវិស្វករផ្នែកអគ្គិសនី ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។