ធម្មជាតិពិតជាមិនទៀង! ខណៈគេកំពុងឡើងកំដៅជាខ្លំាង បែរជាកន្លែងនេះជួបគ្រោះទឹកជំនន់ទៅវិញគឺប្រទេស…….(មានរូបច្រើន)

កាណាដា៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នា បង្កជាទឹកជំនន់ទ្រង់ទ្រាយធំវាយប្រហារ ប្រទេសកាណាដា និងប្រទេសអាហ្វ្រិកខាងត្បូង ធ្វើឲ្យពលរដ្ឋជាច្រើនរងផលប៉ះពាល់ ។ ពេលនេះរដ្ឋាភិបាលកាណាដា បានប្រកាសអាសន្ននៅតំបន់មួយចំនួន ក្រោយទឹកជំនន់កើនឡើងខ្ពស់ ជាបន្តបន្ទាប់។មិនទាន់មានពលរដ្ឋណាម្នាក់ត្រូវបានប្រកាសជម្លៀសចេញពីលំនៅឋាននោះទេ ប៉ុន្តែទោះបីយ៉ាងណា បើភ្លៀងធ្លាក់ខ្លាំង បន្តធ្លាក់បែបនេះអូសបន្លាយយូរថ្ងៃទៀតនោះ ប្រាកដណាស់ថា នឹងមានការជម្លៀសពលរដ្ឋហើយ ។ អាជ្ញាធរកាណាដា បានវាស់ស្ទង់ឃើញថា ទឹកនៅដងទន្លេ Ottawa River បានកើនឡើងជាលំដាប់ គឺខ្ពស់ជាងកម្រិតកាលពីឆ្នាំ២០១៧នោះទៀត ។ ទឹកជំនន់ក្នុងឆ្នាំ២០១៧ នៅខេត្ត Eastern Canada ជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងអំឡុងពេលពាក់កណ្តាលសតវត្សរ៍នៅកាណាដា ។ក្រសួងបរិស្ថានកាណាដា បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយស្តីអំពីអាកាសធាតុនេះ ដោយព្យាករណ៍ថា កម្ពស់ទឹកភ្លៀងធ្លាក់នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ មានកម្រិតកើនឡើង៣៥មីល្លីម៉ែត្រ ។ ដំណាលជាមួយគ្នានេះដែរផ្ទាំងទឹកកកបានរលាយ ហូរចូលទៅក្នុងទន្លេ ធ្វើឲ្យទឹកមានកំណើនរហូតដល់១១សង្ទីម៉ែត្រ ពីលើកម្រិតដែលខ្ពស់បំផុតកាលពីខែឧសភា ឆ្នាំ២០១៧ ។នៅក្នុងជំនួយសង្គ្រោះវិញ ថែមពីលើការងារសង្គ្រោះបន្ទាន់ស្ថិតនៅក្នុងខេត្ត Ontario កងកម្លាំងទាហានប្រហែល៤០០នាក់បានដាក់ពង្រាយកាលពីថ្ងៃទី២៦ ខែមេសា នៅតាមតំបន់សំខាន់ៗ ដើម្បីជួយច្រកខ្សាច់ក្នុងបាវ។ ក្នុងសន្និសីទកាសែត Jim Watson អភិបាលក្រុង Ottawa ថា យើងមិនអាចធ្វើវាតែឯងបានទេ ។ នៅពេលឥឡូវនេះ វាលើសពីសមត្ថភាពរបស់អាជ្ញាធរក្រុងដោះស្រាយទៅហើយ ដែលមូលហេតុនេះហើយ បានជាយើងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធចូលរួម ។តំបន់ជាយក្រុង Ottawa ដែលរងហានិភ័យខ្លាំងជាងគេ រួមមានតំបន់ Cumberland, Britannia និងConstance Bay ។ នៅភាគឦសានទីក្រុង វារីអគ្គិសនីមួយកន្លែងនៅដងទន្លេ Rouge River ស្ថិតនៅក្នុងខេត្ត Quebec ជនលិចដោយទឹកជំនន់ បង្ខំឲ្យមានការជម្លៀសខ្លួនជាបន្ទាន់ពលរដ្ឋប្រមាណ៥០ខ្នងផ្ទះ ។អាជ្ញាធរកាណាដាប្រកាសអាសន្នតំបន់ទទួលរងនូវហានិភ័យខ្ពស់ ស្ថិតនៅតាមសហគមន៍ភាគខាងក្រោមនៃដងទន្លេ។ នៅដងទន្លេ Rouge River រហូតដល់ដងទន្លេ Ottawa River ភាគខាងកើតរដ្ឋធានី ។ចំណែកនៅប្រទេស អាហ្វ្រិកខាងត្បូង វិញ អាជ្ញាធរបានប្រកាសថា ទឹកជំនន់និងការបាក់ដីបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅភាគអាគ្នេយ៍អាហ្វ្រិកខាងត្បូង បណ្ដាលឲ្យមនុស្សស្លាប់ច្រើនសិបនាក់ ហើយមនុស្សច្រើនពាន់នាក់ត្រូវជម្លៀសចេញ។ពួកអ្នកជួយសង្គ្រោះបន្តតាមរុករកអ្នកដែលអាចនៅរស់រានមានជីវិត ឬបណ្ដាសាកសពជនរងគ្រោះ ក្នុងអគារទាំងឡាយដែលរលំបាក់ នៅតំបន់ឆ្នេរសមុទ្រនៃខេត្ត KWAZULU-NATAL។ ភ្លៀងបានធ្លាក់ក្នុងតំបន់នោះចាប់តាំងពីច្រើនថ្ងៃមកហើយ តែបានធ្លាក់ខ្លាំងបំផុតកាលពីថ្ងៃទី២២មេសា។ ផ្ទះនិងអគារជាច្រើនបានបាក់សង្កត់លើប្រជាជននិងផ្លូវថ្នល់នានា ហើយត្រូវទឹកជំនន់កួចនាំយកទៅ ពិសេសនៅតាមច្រកចូលទាំងឡាយ នៃទីក្រុងកំពង់ផែDURBAN៕