ដាច់ម៉ូយអស់! ចេះតែឆ្ងល់ម៉ាស្សាអស់២០$ ទៅ៣០$ម្នាក់ៗចេះតែស្រួលទៅៗចូលមិនឈប់ តាមពិតចឹងសោះ…….(មានរូបច្រើន)

ខេត្តសៀមរាប៖កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។សម្ថកិច្ចបានចុះបង្ក្រាបហាងម៉ាស្សាមួយកន្លែង ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ រួមទាំងស្ត្រី៥នាក់ បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំកែប្រែ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងកើតហេតុដែលសមត្ថកិច្ច ឃាត់ខ្លួននេះ មានឈ្មោះ ម៉ាន់ ខទីចាស់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងហាង ត្រូវបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងរកឃើញស្ត្រីរកស៊ីផ្លូវនេះចំនួន ៥នាក់ ឆែកឆេររកឃើញស្រោមប្រើប្រាស់ ចំនួន៨ ស្រោមប្រើចំនួន៧ សំបកស្រោមមួយចំនួន និងសៀវភៅកត់ត្រា ១ក្បាល ។តាមការសាកសួរ ស្ត្រីទាំងនោះឆ្លើយសារភាពថារាល់ការដេកម្តងៗតម្លៃ២០$ ទៅ៣០$ ត្រូវបានថៅកែដកយកពី ៣ $ទៅ១០$ ហើយ។បច្ចុប្បន្នស្ត្រីទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបានផងដែរ​ ៕