នារីជើងខ្លំាងរូបនេះល្បីថាមានជំងឺជួបប៉ូលីស ដឹងតែសន្លប់ស្រាប់តែ លោក សាន ព្រំ អោយយោបល់ថាលោកប៉ូលីសដូរអាវចេញជា….

គូរំលឹកឡើងវិញបន្តិច ​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧​ កែង​នឹង​ផ្លូវ​លេខ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ មាន​រថយន្ត​ Rang​ Rover​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-7777​ មួយ​គ្រឿង​ បាន​បើក​លឿន​ ហើយ​ទៅ​បុក​នារី​រង​គ្រោះជា​និស្សិត​នៅ​សាលា​«​ផា​រ៉ា​ហ្គ​ន​»​ ខណៈ​នាង​កំពុង​បើក​ម៉ូតូ​ បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​និង​មនុស្ស​ប៉ើង​ដូច​សំឡី​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​ ករណី​នេះ​ ត្រូវ​គេ​បាន​ទម្លាយ​តាម​រយៈ​វី​ដេ​អូ​សុវត្ថិភាព​មួយ​នៅ​ក្បែរ​កន្លែង​កើតហេតុ​ ដែល​មើលទៅ​កើតឡើង​យ៉ាង​រន្ធត់​ នាំ​ឲ្យ​ម្នាក់ៗ​ប្រកាស​ថ្កោលទោស​ ខ្លាំងៗ​ និង​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​។​​នារី​រង​គ្រោះ​មានឈ្មោះ​ ឌុំ​ រី​ដា​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​កំពង់​ដំរី​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ដែល​ត្រូវ​ឪពុក​ម្តាយ​របស់​នាង​បាន​ប្រាប់​ថា​ ជា​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ម្នាក់​ខាង​អក្សរសាស្ត្រ​ខ្មែរ​ រហូត​ទទួល​បាន​អាហារូបករណ៍​នៅ​សាលា​ «​ផា​រ៉ា​ហ្គ​ន​»​ តែ​ម្តង​។នៅ​ថ្ងៃទី​២៩ ខែមីនា ស្អែក​នេះ លោក​ យិន​ ង្គិច​ នឹង​នាំ​កូនស្រី ឈ្មោះ យិន ម៉ា​ណា អាយុ១៧ឆ្នាំ ដែលជាជនបង្កហេតុ និងជា​អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប​ Rang Rover នោះទៅ​ចូល​ឆ្លើយបំភ្លឺ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ តាម​ការកំណត់​ផងដែរ​ ហើយលោក យិន ង្គិច បានរបញ្ជាក់បន្ថែមថា កូនស្រី​របស់លោក​ឈ្មោះ​ យិន ម៉ា​ណា ពេលនេះកំពុងមាន​ជំងឺ​ស្លុត​ផ្នែក​ផ្លូវដង្ហើម ឲ្យ​តែ​ឃើញ​ប៉ូលិស នឹងសន្លប់​។ ដូច្នេះ​លោក​ត្រូវការ​ពេលវេលា ដើម្បី​លួង​កូន មុននឹង​ជួប​ប៉ូលិស​ ឆ្លើយ​បំភ្លឺ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ៕ រីឯគណនីយ្យ លោក ពូ សាន ព្រំ វិញអោយយោបល់ថា ៈ អូនឃើញប៉ូលីស.. អូននិងសន្លប់ភ្លាម ព្រោះអូនកើតជំងឺហឺតនិងខ្សោយ នេះបើតាមការអះអាង របស់ឪពុកជនបង្ករ…យីុ​អើ,,,, ចេះរកនឹកឃើញ ដើម្បីការការពារកូនខ្លួនឯង ពីទោសកំហុស .. បើចិងមែននោះ អោយប៉ូលីស​ ស្លៀកពាក់សីុវិល ទៅនាំខ្លួនមកសាកសួរទៅ លែងសន្លប់ហើយ ៕