វៃចំៗម្មង! លោក សុវណ្ណរិទ្ធី ព្រលះ លោក ខេវិន ម្តងទៀតចំពោះរឿងស្រាបៀរ លើកនេះលេងឈុតធំតែម្តង…….(មានវិដេអូ)

ប្រិយមិត្តបានដឹងរួចហើយដោយថ្មីៗនេះលោក សុវណ្ណរិទ្ធី បានចេញវិដេអូរមួយព្រលះ ចំៗចំពោះទូរទស្សន៌ដែលផ្សព្វផ្សាយទៅលើស្រាបៀនោះ យ៉ាងណាមិញមាន គណនីរបស់លោក លោក គួច ខេវិន ផលិតករកម្មវិធីកម្សាន្ត បានប្រតិកម្មយ៉ាងខ្លាំងដោយលើកឡើងថា៖“ខ្ញុំបាទសុំបញ្ចេញមតិ​យោបល់ខ្លះៗដេីម្បី ចូលរួមបកស្រាយក្នុងការរិះគន់ទាំងនេះ​ តាមពិតទៅការបង្កើតរោងចក្រផលិតស្រា បៀរ លក់នៅលើទីផ្សារ មានការអនុញ្ញាត្តិបើកថានីយ៍ទូរទស្សន៍ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានា ក៏មានអាជ្ញាប័ណ្ណ និងពេលវេលាផ្សព្វផ្សាយ យ៉ាងត្រឹមត្រូវគឺអនុញ្ញាតចាប់ពីម៉ោង៨យប់​ ការចាប់ដៃគូរផ្សព្វផ្សាយរវាង ក្រុមហ៊ុន នឹងទូរទស្សន៍ ក៏មានការជ្រើសរើស នឹងយល់ព្រម ហើយទទួលស្គាល់ពីភាពល្បីល្បាញទៅវិញ ទៅមក… ការឃោសនាស្រាបៀរ តាមទូរទស្សន៍ ឬតាមប៉ាណូ គឹសុទ្ធតែមានលក្ខខ័ណ្ឌ”ពិសារដោយការទទួលខុសត្រូវ” ដូច្នេះបើអ្នកមិនចេះទទួលខុសត្រូវលើអាយុជីវិតរបស់ខ្លួន តើឲ្យនរណា មកទទួលខុសត្រូវជំនួស?ចុះប្រសិនជាគេឃោសនាឲ្យអ្នកទៅផឹកថ្នាំពុល សម្លាប់ខ្លួនតើ អ្នកទៅឬអត់ ? ច្បាប់អនុញ្ញាត្តិ ដែរទេ? ការផ្សាយ ការលក់ ការឃោសនាស្រាបៀរ ដែលច្បាប់អនុញ្ញាត្តិ វាជារឿង របស់គេ !ផឹកឬមិនផឹកជារឿង របស់អ្នក ហើយការមិនទទួលខុសត្រូវ ចំពោះការផឹក ទោះជាស្រាបៀរ ឬថ្នាំពុល វាក៏ជារឿងរបស់អ្នក។ការផលិតស្រាបៀរ ការ ផ្សព្វផ្សាយស្រាបៀរ មានច្បាប់អនុញ្ញាត្តិគឺជាសិទ្ធិសេរីភាព របស់ក្រុមហ៊ុននឹងទូរទស្សន៍ ផឹកឬមិនផឹកជាសិទ្ធិសេរីភាពរបស់អ្នក។ សត្វកង្កែបដែលរស់នៅបាតអណ្តូង វាអួតថាមេឃប៉ុនមាត់អណ្តូងនោះវាធំក្រៃពេក ព្រោះតែវាមិនដែលឃើញលំហរមេឃពិតនោះធំប៉ុណ្ណា?ឱ!លោកTV facebook អើយ!!! កុំថាឡើយប្រាក់ លាន សូម្បីតែលោកសំពះអង្វរសុំផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរមិនយកកម្រៃ ក៏ទំនងជាគេមិនដាក់ផ្សាយដែរ ពីព្រោះ បើដាក់ផ្សាយស្រាបៀរនៅទូរទស្សន៍លំដាប់លេខ ១ នោះប្រៀបដូចជាដាក់ស្រាបៀរលក់លើទូរ បិតមាស តែបើផ្សាយតាម facebook វិញនោះគឺប្រៀបដូចជាទម្លាក់ចោលក្នុងធុងសំរាមយ៉ាងអីចឹង! ព្រោះថោកជ្រុល។ ខ្មែរមានសុភាសិតមួយឃ្លា “ឆ្កែចេះតែព្រូស រទេះចេះតែទៅមុខ គួរឲ្យពិចារណាដែរ?”៕ រឿងរ៉ាវនេះនៅតែកក្រើកពេញហ្វេសប៊ុកដដែលដោយឡែកមុននេះបន្តិចលោក សុណ្ណរិទ្ធបានព្រលះសារជាថ្មីម្តងទៀតផងដែលប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ 

តោះ !!! បន្តភាគ…!!!

Posted by Sovann Rithy on Monday, March 18, 2019