ក្តៅៗ!! ក្រោយរឿងចប់សព្វគ្រប់ លោក ហេង ឡុង ​បញ្ចាក់ទៅបងប្អូនមួយចំនួនតូចដែលយល់ថាមួយកំប៉ុងស្រាបៀរបានលុយ10ម៉ឺនដុល្លារនោះគឺមិនមែនទេ តែចង់….

ភ្នំពេញ ប្រិយមិត្តបានដឹងហើយថ្ងៃនេះក្រោយពេល សនិ្នសិទ្ធការសែតរួចភ្លាម ស្រាប់តែប្រភពលោកហេងឡុងបានលើកឡើងថា ” លទ្ធផលចុងក្រោយ: សុំស៊ែរជូនដំណឹងដល់មហាជនឲ្យបានជ្រាបថា កញ្ញា ទេព បូព្រឹក្ស ទទួលបានយុត្តិធម៌ហើយបងប្អូន។ យើងទទួលបានទាំង3សំណូមពរ:  ១. បានសន្និសីទកាសែតសុំទោសជាសាធារណៈ ២. សុំជំងឺចិត្ត១ម៉ឺនដុល្លារ នឹងយកលុយទាំងនេះទៅជួយ   មន្ទីរពេទ្យគន្ធបុប្ផា និងសិល្បករចាស់ជរា។  ៣. ធ្វើកិច្ចសន្យាបញ្ចប់ជម្លោះដោយសន្តិវិធី សូមបញ្ជាក់:​ ទៅបងប្អូនមួយចំនួនតូចដែលយល់ថាមួយកំប៉ុងស្រាបៀរ បានលុយ10ម៉ឺនដុល្លារ បងប្អូនមើលងាយទឹកចិត្តពួកគាត់ពេកហើយ អ្វីដែលយើងធ្វើនេះចង់ឲ្យមនុស្សដែលមើលងាយស្ត្រីភេទរាងចាលប៉ុណ្ណោះ និងចងចាំក្នុងមួយជីវិតនេះថា លុយមិនអាចការពារអ្នកបានរហូតនោះទេ។
អរគុណមេធាវីស្ម័គ្រចិត្តទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលគាំទ្រអំពើយុត្តិធម៌៕គូរបញ្ចាក់ឡើងវិញថា កាលពីវេលាម៉ោង​១០៖០៥នាទីយប់ ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ២០១៨​ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរស ដែលជាជនបង្កឈ្មោះ ឆេង រស្មី ជះស្រាបៀរទៅលើរូបនាង ខណៈកំពុងចម្រៀងលើឆាក នៅចំណុចភោជនីយដ្ឋានមួយយីហោ «សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលអស់មហាជន ស្ទើរពេញផ្ទៃប្រទេស