លោក ជំទាវ ហ៊ុន ស៊ីណាត លើកឡើងថាឧកញ៉ា គិត ធាង មិនដេកក្នុងពន្ធានាគារប៉េហ្សីម្នាក់ឯងទេមុខតែមាន……..(មានវិដេអូ)

រំលឹកឡើងវិញបន្តិច កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូថ្នំាប្រមាណជិត ៥០គីឡូក្រាម នៅក្នុងមជ្ឈមណ្ឌលកំសាន្ត រ៉ុក ដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លងនេះ។ អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចនាំខ្លួនពីភូមិគ្រឹះនៅ ជិតប៉េអឹមលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក ។បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ប្រាប់​អោយ​ដឹង​ថា កម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ ដោយ​នាំ​ខ្លួន​លោក​ឧកញ៉ា គិត ធាង ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​រឿងនៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក ។ខណៈ​នេះ លោក​ឧកញ៉ា គិត ធាង កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅឡើយ ។សូម​ជម្រាប​ថា អស់​រយៈពេល​ជាង​ពី​រស​ប្ដា​ហ៍​មក​ហើយ ​ទើប​មានការ​ឃាត់ខ្លួន​លោក​ឧកញ៉ា គិត ធាង រូប​នេះ ក្រោយ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច ​បាន​ឆ្មក់​ចូល​បង្ក្រាប​បទនេះនៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ និ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង​៣០០​នាក់ រឹបអូស​ថ្នាំ​​បាន​ជាង ៥០​គីឡូក្រាម​ កាលពី​យប់​ថ្ងៃ​ទី​២២ ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈកន្លងទៅនេះ ។ ចុងក្រោយ អ្នកឧកញ៉ា គិត ធាង ត្រូវបានបញ្ចូនមកដល់សាលារាជធានីហើយ ដើម្បីសាកសួរទាក់ទងករណីមជ្ឃមណ្ឌលរ៉ក បន្ទាប់មក នារសៀលកាលពីម្សិលមិននេះ តុលាការ សម្រេចចេញ​ដីកាឃុំខ្លួនហើយ នារសៀល​ថ្ងៃ​ទី​១២ មីនា នេះ ដោយនាំខ្លួនដាក់​ពន្ធនាគារ​ប៉េ​ហ្សុ​ី​…។ ក្នុងនោះមានហាជនជាច្រើនសារទរចំពោះចំណាត់ការនេះ ចំនែកឯលោក ជំទាវ ហ៊ុន ស៊ីណាត វិញលើកឡើងបែបនេះថា”✊ខ្ញុំគិតថាលោកឧកញ៉ាគិត ធាង គាត់មិនដេកក្នុងពន្ធានាគារប៉េហ្សីម្នាក់ឯងទេមុខតែមានគ្នាហើយពីព្រោះការជួញថ្នំានេះមានទ្រង់ទ្រាយធំណាស់គិតថាគាត់មិនធ្វើម្នាក់ឯងទេហើយលក់ចំកណ្ដាលបេះដូងទីក្រុងភ្នំពេញទៀតផង។ អញ្ចឹងយើងទាំងអស់រងចាំមើលថាតើបុគ្គលមួយណាខ្លះទៅដេកជាមួយគាត់ក្នុងរឿងនេះដូចជាសម្លកំពឹសបើតាមធុំក្លិនស្អុយមកបះចុងច្រមុះខ្ញុំ 🙏សូមឲ្យការសម្រេចចិត្តរបស់សម្ដេចក្នុងការប្រើអភិក្រមទី ៥ ដើម្បីកំចាត់ជនរកសុីទុច្ចរិតវាបំផ្លាញ់ដល់យុវជន យុវតី ដែលជាទំពាំងស្នងឬស្សីវះកាត់កុំយល់មុខទើបរាស្ត្រមួយប្រទេសនេះអស់ចិត្ត។”

ផ្សាយផ្ទាល់Live៖​ តុលាការសម្រេចឃុំខ្លួនឧកញ៉ាគិត​ ធាង​ រួចឲ្យសមត្ថកិច្ចប៉ូលិសបញ្ជូនទៅអ៊េងក្នុងពន្ធានាគារប៉េហ្សី​ យ៉ាងរំភេីយ…នៅល្ងាចថ្ងៃទី១២ខែមីនាឆ្នាំ២០១៩វេលាម៉ោង៤និង៣០នាទីល្ងាចនេះ​។ 👉🏿ខុសជនសង្ស័យផ្សេង​ៗ​ គ្មានខ្សែស្រឡាយអ្នកមានអំណាចគ្រាន់តែសេព្វគ្រឿងញៀនសោះ​ ត្រូវប៉ូលិសដាក់ខ្នោះតំរង់ជួរ​ ហេីយអ្នកកាសែតថតម៉ាសេរី…

Posted by FBTV news on Tuesday, March 12, 2019