សូមសរសើរពីទឹកចិត្! ២០សន្លឹកនៃទិដ្ឋភាពទំាងមូលក្នុងការប្រមូលសំរាមសារជាថ្មីម្តងទៀត នៅលូបឹងត្របែក…….មើលរួចពិតជា….(មានរូបច្រើន)

សូមសរសើរពីទឹកចិត្តពួកគាត់ ដោយស្មោះអស់ពីដួងចិត្ត នូវសកម្មភាពរបស់ពួកគាត់ ដូចនេះយើងសង្ឃឹមថាបងប្អូនឈប់ចោលសំរាមផ្តេសផ្តាសនិងចូលរួមជួយបរិស្ថាន និងសោភណ្ឌភាពទីក្រុងយើងទំាងអស់គ្នា ។គូររំលឹកឡើងវិញថា យុវជន ដែលមានគណនីយ្យមួយឈ្មោះ Life Unlock ធ្វើការលេង Challenge ខំមិនរហូតគ្រប់ចំនួនគាត់និងប្រមូលសំរាម

តំបន់នេះ ក្រោយមកក៌គ្រប់ចំនួន ខំមិនគាត់បានធ្វើដូចអ្វីគាត់បានសន្យា បើគិតត្រឹមមកដល់ថ្ងៃនេះយុវជនរូបនេះ បានធ្វើការប្រមូលសំរាម ទីនេះ ជិត១សប្តាហ៌ហើយពិតជាប្លែកណាស់ នៅទីតំាងលូបឹងត្របែកនោះ ក្នុងនោះមានការចូលរួមសហការពីខាងសាលារាជធានីផងដែលរហូតទីនោះស្អាត លើសពិនេះទៅទៀតយុវជនរូបនេះចង់កែច្នៃតំបន់នេះទៅជា កន្លែងទេចរណ៌ដោយ ​មាន​ចិញ្ចឹម​ត្រី​ចម្រុះ​ពណ៌ មានស្ពានសំរាប់ដើរកំសាន្ត និងមានទូកជិះលេងទៀត ​។​ ​តាម​គម្រោង​ដែល​ជា​ក្ដី​ស្រមៃ​របស់​លោក​ រមណីយដ្ឋាន​កើត​ចេញពី​លូ​ ស្អុយ​នេះ​ ​លោក​ ​និង​ ​ក្រុម​នឹង​ដាក់ឈ្មោះ​ថា​ ​«​អាង​ត្រី​នាង​ចម​»​ ​ដែលការលើកឡើងនេះ គឺធ្វើដូចនៅស្រុកគេចឹង ។​ ​ប៉ុន្តែក្រោយពេលប្រមូលសំរាមចាស់ៗអស់ សំរាមថ្មីៗចេះតែមកបន្ត ទៀត ដូចនេះយើងឃើញមានអ្នកចូមរួមជួយផ្សេងទៀតកាលពីយប់មិញនេះ ដែលរូបភាពទំាងនេះចេញពីគណនីយ្យ Kodomo ក្រុមការងារគាត់ប្រមូលសំរាមទាល់តែអស់សារជាថ្មីម្តងទៀត នៅចំនុចលូបឹងត្របែក ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ