ទៀតហើយ! ធ្លាក់យន្តហោះមួយគ្រឿង ដឹក​មនុស្ស ១៥៧​នាក់មុន​នេះ​បន្តិចនៅឯ……..

ប្រិយមិត្តពិតជាបានដឹងរួចហើយកាលពីចុងឆ្នំា២០១៨ នេះមានករណ៌ធ្លាក់យន្តហោះ និងបញ្ហា ក្នុងពេលហោះហើរមានច្រើនករណី យ៉ាងណាមិញ មុននេះបន្តិច បើយោងតាមការចេញ ផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន BBC​ នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩បាចុះផ្សាយថា  យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្ស១៤៩នាក់ រួមទាំង អាកាសយានិក៨នាក់បានធ្លាក់នៅអំឡុងពេល ហោះហើរពីទីក្រុង Addis Ababa នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា។ ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអេត្យូពី យន្ដហោះខាងលើជាប្រភេទ Boeing 737 និងកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines។ រីឯមនុស្សវិញនោះ ទំនងជាមិនមានជីវិតនៅរស់នោះទេ