ភ្នំពេញ ប្រិយមិត្តបានដឹងរួចហើយថាមុននេះបន្តិចប្រភពហ្វេសប៊ុក របស់លោក ហេង ឡុង បានលើកឡើងថា ““នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ កញ្ញាទេពបូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេងរស្មី ដែលជាអ្នកគប់កំប៉ុងមកលើកញ្ញា។ ទាំងជនបង្កនិងទាំងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ បើគ្រាន់តែ ពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ? តើភាពឈឺចាប់និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងឱ្យមហាជនជួយរកយុត្តិធម៌?សំណូមពររបស់ភាគីទេពបូព្រឹក្សមាន ៣ ចំណុចដូចខាងក្រោម៖ (ទី១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ ទី២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន ១០ម៉ឺនដុល្លារ ទី៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី)។ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញាទេពបូព្រឹក្សអរគុណសម្រាប់ការស៊ែរ
ចែករំលែកជូនមហាជនជ្រាបជាពត៌មាន”។” យ៉ាងណាមិញ រឿងនេះនៅតែបន្តទៀតទៅតាមនិតិវិធីច្បាប់ ក្រលេកទៅមើល ប្រភពហ្វេសប៊ុក ប្អូនស្រីសម្តេចតេជោ លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា “😂អុញ! ជះស្រាប៊ៀរសោះទារជំងឺបានថ្លៃជាងការដេញថ្លៃស្បែកជើងជនជាតិអ៊ីរាក់គប់ក្បាល់ចច ប៊ូស ប្រធានាធិបតីទី ៤១ របស់អាមេរិសទៅទៀតវើយ ។ បើយកការផ្អើលនេះទៅជួយការងារសង្គមមិនដឹងល្អយ៉ាងណាទេមើលទៅម្នាក់ៗមិនជួយសំរួលគ្នាទេម្នាក់ៗមានតែដុតអោយខ្លោចរោចអោយឆៅ ។ ហៅអ្នកជះស្រាប៊ៀរមកសុំទោសទៅ នេះហើយទឹកប្ដូរនិស្ស័យវាបែបនេះឯង ម្យ៉ាងទៀតអ្នកទារជំងឺចិត្តនោះទៀតថ្លៃជាងស្បែកជើងជនជាតិអុីរាក់គប់ក្បាល ចច ប៊ូសថ្លៃម្ល៉េះនាងអើយធូរថ្លៃខ្លះទៅ ។”