ភ្នំពេញ ទស្សនិជនបាដឹងរួចហើយអំពីរឿងរាវកញ្ញា ទេព្យ បូព្រឹក ដោយឡែកព្រឹកមិញនេះ ភាគីទំាងសងខាងចូលរួមដោះស្រាយតាមនិតិវិធីច្បាប់ដោយ ជនបង្កមានឈ្មោះ ឆេង រស្មី យ៉ាងណាមិញបន្តិចក្រោយមក ប្រភពហ្វេសប៊ុករបស់ លោក ហេង ឡុង បានលើកឡើងថា “ព័ត៌មានថ្មី៖ នាព្រឹកថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2018 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញា ទេព បូព្រឹក្ស បានជួបផ្ទាល់ជាមួយ នឹងជនបង្កឈ្មោះ ឆេង រស្មី (រូបខាងក្រោម) ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។ទាំងជនបង្ក និងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង! តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ?បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ? តើភាពឈឺចាប់ និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងឱ្យមហាជនជួយរកយុត្តិធម៌? សំណូមពររបស់ភាគី ទេព បូព្រឹក្ស មាន 3 ចំណុចដូចខា ក្រោម:១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ ២. សំណង
រដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10 ម៉ឺនដុល្លារ ៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។ ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។ អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញា ទេព បូព្រឹក្ស អរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាព័ត៌មាន👏👏»។” យ៉ាងណាមិញ យើងក្រឡេកបណ្តាលសារព័តមានទំាងអស់ កំពង់តែចាប់អារម្មណ៌ខ្លំាងចំពោះរឿងរ៉ាវនេះ តួយ៉ាង អ្នកនាង ចន ចាន់លក្ខណា បានលើយក ប្រភពព័តមានមួយដែលគូស ច្រលំមនុស្ស តាមពីតជាពូរបស់បូព្រឹក្សទេ ដូចនេះសូមមហាជនមេត្តាកុំយល់ច្រលំ