លឺចឹងកាន់តែបារម្ភ! ក្រោយពេលក្មេងស្ទាវ១០នាក់ព្រួតវៃ អតីតកីឡាករ ឡោ សំណាង ប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់ព្រោះមានអាការៈចេះតែ…….

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានដឹងរួចហើយរឿងរ៉ាង ក្មេងស្ទាវព្រួតវៃ អតីតកីឡាករ ឡោ សំណាងនោះ ដោយ កាលពីម៉ោង ១១យប់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។មានករណីអតីតអ្នកប្រដាល់គុនខ្មែរ ឡោ សំណាង ជួបគ្រោះថ្នាក់ចរាចរ រហូតផ្ទុះ ជាហិង្សាត្រូវក្មេងស្ទាវជាង១០នាក់ព្រួតវាយបណ្តាលអោយរបួសបាក់កូនដៃនឹងប៉ោងមុខទ្រោម ខ្លួន បង្កភាពផ្អើលទាំងកណ្តាលយប់ ហេតុការណ៍នេះបាន ។ ដំបូងគាត់បើកឡាន ឈប់នៅស្តុប ក្រោយមកមានក្មេងៗស្ទាវ ជិះមកប៉ះឡានគាត់ពីក្រោយ ក្រោយមកគាត់ក៌ចេញមកដោះស្រាយ តែក្មេងស្ទាវនោះមិនព្រមទេ គឺតំរូវអោយ លោក ទៅសុំទោសបងធំគាត់ តែគាត់និយាយថា គាត់មិនខុសទេ ប្អូនបុកខ្ញុំពីក្រោយទេ ហេតុអ្វីបងទៅអង្វរសុំទោស? ក្រោយមកក្មេងស្ទាវនោះ ហៅគ្នា១០នាក់មកវៃលោក បន្ថែមទៀត ឡើងបាក់ម្រាមដៃ ធ្វើអោយមានការភ្ញាក់ផ្អើលឡើងផ្អើលប្រជាជន។ សំរាប់ថ្ងៃនេះផងដែលដោយលោកចេះតែឈឺក្បាលមិនឈប់ ក្រោយពេកកើតហេតុណ៌ ទើបលោកប្រញាប់មកមន្ទពេទ្រធ្វើការស្កេនក្បាលតែម្តង និងបញ្ចាក់ក្នុងហ្វេសប៊ុកបន្ថែមទៀតថា “ព្រឹកនេះ​មកមន្ទីរពេទ្យ ថត CT Scan ដើម្បីពិនិត្យមើលពីស្ថានភាពរបួសក្បាលរបស់ខ្ញុំ” ក្នុងនោះមានមិត្តភក្តិ ក៌ដូចជាអ្នកគំាទ្រលោកជូនពរអោយជាសះស្បើយនិង មានសេចក្តីសុខ…..ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម

ភ្ញាក់ផ្អើលយ៉ាងខ្លាំង ! អតីតកីឡាករប្រដាល់គុនខ្មែរ ឡោ សំណាង

ភ្ញាក់ផ្អើលយ៉ាងខ្លាំង ! អតីតកីឡាករប្រដាល់គុនខ្មែរ ឡោ សំណាង បាត់មុខពីលើសង្វៀនជាច្រើនឆ្នាំ បែរជាមកជួបគ្រោះថ្នាក់ចរាចរណ៍ រហូតផ្ទុះជាហិង្សាត្រូវក្មេងស្ទាវជាង១០នាក់ព្រួតវាយ បណ្តាលអោយរបួសបាក់កូនដៃនឹងប៉ោងមុខទ្រមខ្លួន បង្កភាពផ្អើលទាំងកណ្តាលយប់ !រាជធានីភ្នំពេញ ៖ អតីត អ្នក ប្រដាល់ ជើង ខ្លាំង ទម្ងន់ ស្រាល ប្រចាំ ក្លិប កងរាជអាវុធហត្ថ រាជ ធានី ភ្នំពេញ ឡោ សំណាង ដែល បាន បាត់ មុខ ពីលើ សង្វៀន អស់ រយៈពេល ជា ច្រើន ឆ្នាំ មកហើយ នោះ បច្ចុប្បន្នបាន ក្លាយ ខ្លួនជាអ្នក រត់តាក់ស៊ី។ ក្នុង បទ សម្ភាស ជាមួយអ្នកយកព័ត៌មានTVFB លោក ឡោ សំណាង បាន រៀបរាបទាំងទឹកភ្នែកហូរកាត់ថ្ពល់ថា មុនពេលកើតហេតុរូបលោកបានបើករថយន្តស៊ីណា ពណ៌សរ មួយគ្រឿងស្រាប់តែធ្វើដំណើរតាមផ្លូវសុធារស ក៏បានបើករថយន្តប៉ះម៉ូតូជាមួយក្មេងស្ទាវមួយក្រុមមានគ្នាជិត១០នាក់ ជិះម៉ូតូ៤-៥គ្រឿង បន្តិចបន្តួច។ ស្រាប់ក្មេងស្ទាវទាំងនោះបានស្ទាក់ម៉ូតូពីរមុខរថយន្តគាត់រួចបានឈ្លោះប្រកែគាត់ ហើយបង្ខំអោយរូបគាត់សុំទោសបងធំពួកគេទាំងមានជាតិស្រវឹង។ដោយរូបគាត់មិនព្រមសុំទោស ស្រាប់តែក្មេងស្ទាវទាំងនោះគាត់បានស្ទុះមកវាយគាត់តែម្តង ដោយឃើញបែបនេះ រូបលោកបានវាយដើម្បីរំដោះខ្លួន ពេលនោះក្មេងស្ទាវទាំងនោះមានអ្នកខ្លះវាយ រូបលោកដោយមានដុំថ្មផង មួកសុវត្ថិភាពផងយ៉ាងសាហាវ បណ្តាលអោយរូបលោករបួសដៃនឹងបាក់ម្រាមដៃកូនមួយ នឹងរបួសហើមមុខជាច្រើនកន្លែងផងដែរ ។ ហេតុការណ៍នេះបានកើតវេលាម៉ោង ១១យប់ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុនឹងបានឃាត់ខ្លួនក្រុមក្មេងស្ទាវ៤នាក់នឹងលោកឡោ សំណាង អតីតកីឡាករប្រដាល់ចាស់វស្សាយកមកប៉ុស្តិ៍នរគបាលទន្លេបាសាក់ ដើម្បីធ្វើការសួរនាំផងដែរ។ ជុំវិញហេតុការណ៍នេះសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានប្រាប់TVFB អោយដឹងថា មុនពេលកើតហេតុភាគីខាងក្រុមក្មេងស្ទាវបានចោទថាលោកឡោ សំណាងបានបើករថយន្តប៉ះពួកគេហើយ មិនព្រមឈប់សុំទោសទើបធ្វើអោយពួកគេខឹងក៏បើកម៉ូតូស្ទាក់មុខរថយន្តដើម្បីអោយលោកឡោ សំណាង សុំទោស ដោយពួកគេមិនស្គាល់ថាម្ចាស់រថយន្តនោះជាអតីតកីឡាករប្រដាល់ជើងឯកគុនខ្មែរពីរមុនទេ ។ ដោយឃើញលោកឡោ សំណាងចុះមកពីលើរថយន្តមិនព្រមសុំទោសពួកគេ ទើបកើតជារឿងឈ្លោះប្រកែ រហូតផ្ទុះជាហិង្សាវាយគ្នាតែម្តងទៅ។ក្រោយឃាត់ខ្លួនភាគីទាំងសងខាងសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នរបាលទន្លេបាសាក់ផងដែរ៕

Posted by TVFB on Sunday, March 3, 2019